រឿង សារ័ត្ន ជួប ឡំឡេង ឯ ង៉ែត រដ្ឋា ជួប ផេតឆៃភុំ

កីឡាករកម្ពុជា២រូប ត្រៀមប្រកួតជាមួយកីឡាករថៃ នៅសង្វៀន SeaTV ចុងសប្តាហ៍នេះ នារសៀលថ្ងៃសៅរ៍ ទី ១០ មិថុនា ២០១៧ សំរាប់វគ្គជំរុះលើកទី៣ ខ្សែក្រវ៉ាត់ខារ៉ាបាវ ក្នុងប្រភេទទម្ងន់ ៦៣,៥kg។

ក្នុងនោះកីឡាករ រឿង សារ័ត្ន មកពីក្លឹបឆ័ត្រយោង៩១១ ប្រកួតជាមួយកីឡាករថៃ ឡំឡេង។ សំរាប់ឡំឡេង គេមានប្រវត្តិប្រកួតបាន ៧៧លើក ឈ្នះ៦១លើក ចាញ់១៥លើក ស្មើ១លើក។ កីឡាករថៃរូបនេះគេមាន៦ពិន្ទុក្នុងដៃ គឺឈ្នះ មាសចាន់មាន ដោយពិន្ទុ និងឈ្នះ រឿមវណ្ណះ ក្នុងទឹកទី១ ។

ចំណែក រឿងសារ័ត្ន គេមានប្រវត្តិប្រកួតបាន៦២លើក ឈ្នះ៥២លើក ចាញ់១០លើក ផ្តួលដៃគូអោយសន្លប់២៩លើក។ សារ័ត្ន គេមាន៦ពិន្ទុក្នុងដៃ ដោយឈ្នះទាំង២ប្រកួត។ ចាំមើលតើអ្នកណារកបាន៣ពិន្ទុបន្ថែមទៀតរវាង ឡំឡេង និង រឿងសារ័ត្ន?

ចំណែក ង៉ែតរដ្ឋា មកពីក្លឹបតាព្រហ្មមានជ័យ ត្រូវប្រកួតជាមួយកីឡាករថៃ ផេតឆៃភុម។ ពួកគេទាំងពីមិនធ្លាប់ជួបគ្នាពីមុនមកទេ ដោយ រដ្ឋា គេមានប្រវត្តប្រកួត ៧៦លើក ឈ្នះ៦៥លើក ចាញ់៩លើក ស្មើ២លើក។ ង៉ែត រដ្ឋា គេមាន៤ពិន្ទុក្នុងដៃ ដោយឈ្នះ១ ចាញ់១។

សំរាប់ ផេតឆៃភុម គេមានប្រវត្តិប្រកួត៨៣លើក ឈ្នះ៦៥លើក ចាញ់១៨លើក មាន៤ពិន្ទុក្នុងដៃ ឈ្នះ១ ចាញ់១ ។ ក្នុងការជួបគ្នាលើកនេះមិនអាចដឹងថាអ្នកណាឈ្នះ ឬចាញ់ឡើយ ព្រោះពួកគេទាំង២ មានក្បាច់គុនប្រហាក់ប្រហែលគ្នា មិនអាចមើលស្រាលគ្នាបានឡើយ ។

About Admin

Leave a Reply

Your email address will not be published. Required fields are marked *