អីយ៉ាស់! ឈីន រតនៈ ត្អូញនឹក ណុប បាយ៉ារិទ្ធ មិនដាច់ពីមាត់!

អតីត​បេ​ក្ខ​នារី The Voice Cambodia រដូវ​កាល​ទី​២ ឈី​ន រតនៈ ដែល​ទស្ស​និក​បាន​ស្គាល់​ពី​ទឹកដម​សំនៀង​របស់​នាង​ថា​ពិតជា​ពីរោះ​រណ្ដំ​ចិត្ត​រួមជាមួយ​រូប​សម្រស់​ដ៏​ស្រស់​សោភា​ផង​នោះ បាន​ទាញ​ការចាប់អារម្មណ៍​ពី​មហាជន​ជាថ្មី​តាមរយៈ​ពាក្យសម្ដី​នឹករលឹក​ដល់​អតីត​គ្រូបង្វឹក​រូប​សង្ហា ណុប បា​យ៉ា​រិ​ទ្ធ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ពិតណាស់ សកម្មភាព​ត្អូញត្អែរ​នឹករលឹក​ដល់​អតីត​គ្រូបង្វឹក​របស់​ស្រី​ស្រស់ ឈី​ន រតនៈ នេះដែរ ក៏បាន​ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​ផ្ទុះ​ការចាប់អារម្មណ៍​ទៅលើ​រូបនាង​ជាមួយនឹង​អតីត​គ្រូបង្វឹក​គឺ​លោក ណុប បា​យ៉ា​រិ​ទ្ធ ជាខ្លាំង​ថា​អ្នក​ទាំងពីរ​ពិត​ជាមាន​ស្ទីល​ដូចគ្នា​ខ្លាំងណាស់​ស័ក្ដិ​សមជា​គ្រូ និង សិស្ស​នឹង​គ្នា​មែន ។​

នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​អតីត​បេ​ក្ខ​នារី​សម្បូរ​ដោយ​ប្រជាប្រិយភាព ឈី​ន រតនៈ បង្ហាញ​រូបថត​ស្និទ្ធស្នាល​ជាមួយ​លោក ណុប បា​យ៉ា​រិ​ទ្ធ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ជារឿយៗ ជាមួយនឹង​ពាក្យពេចន៍​នឹករលឹក​ដល់​អតីត​គ្រូបង្វឹក​រូបនេះ​មិន​ដាច់​ពី​មាត់ ហាក់ដូចជា​ចង់បង្ហាញ​ពី​ទំនាក់ទំនង​រវាង​គ្រូ និង សិស្ស​របស់​ពួកគេ​ថា​នៅតែ​រាប់អាន​គ្នា​ស្និទ្ធស្នាល​ដូច​គ្រា​មុន​អ៊ីចឹង ។​

គួរឱ្យ​ដឹង​ដែរ​ថា ឈី​ន រតនៈ គឺជា​កូនក្រុម​ដ៏​លេចធ្លោ​មួយរូប​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ណុប បា​យ៉ា​រិ​ទ្ធ កាល​នៅ​ប្រឡង​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២ បើទោះបីជា​ពេលនេះ​អ្នក​ទាំងពីរ​នៅសល់​ត្រឹម​ឈ្មោះ​អតីត​កូនក្រុម និង គ្រូបង្វឹក​ក៏ពិតមែន ប៉ុន្ដែ​កន្លងមក​គេ​សង្កេតឃើញ​តារាចម្រៀង​ប្រុស​-​ស្រី​ទាំងពីរ​ដួង​នេះ បាន​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជានិច្ច ៕ ប្រភព៖ ប្រជាប្រិយ