មឿន សុខហ៊ុច និង ព្រឿង សុជាតិ ស្វាគមន៍កីឡាករថៃនៅសង្វៀន CNC

កីឡាករ មឿន សុខហ៊ុច​ មកពីក្លឹបពុទ្ធសេរីវង្សកីឡាខេត្តកណ្តាល និងកីឡាករ ព្រឿង សុជាតិ មកពីក្លឹបកងពលលេខ២ក្រសួងការពារជាតិ ត្រូវប្រកួតជាមួយកីឡាករថៃនាថ្ងៃទី១១ មិថុនា ២០១៧ នៅសង្វៀន CNC ។
មឿន សុខហ៊ុច ត្រូវជួបជាមួយកីឡាករថៃ លូកតុន ភុំផាន់មួង(យ៉ត ឃុនផុន ) ក្នុងទម្ងន់៦៥kg។ លូកតុន ភុំផាន់មួង គេជាជើងខ្លាំងមួយរូបនៅប្រទេសថៃ គេល្អគ្រប់ស្នៀត ពិសេសក្បាច់ចាប់កាច់ផ្តួលដ៏ល្អរបស់គេ ដោយធ្វើអោយគូរប្រកួតរបស់គេល្មមៗមិនអាចស៊ូជាមួយគេបាន៥ទឹកទេ។
ចំនែក មឿន សុខហ៊ុច គេជាជើងខ្លាំងនៅស្រុកខ្មែរផងដែរ គេមានស្នៀតកែង និងជង្គង់ ដែលធ្វើអោយដៃគូរពិបាកទប់ទល់ ហើយជើង និងកណ្តាប់ដៃរបស់គេក៏វាយច្បាស់ៗនិងចំគោលដៅបានល្អ តែក៏មានចំនុចខ្សោយផងដែរ គឺការវាយចេញរបស់គេរាងយឺត ។ ចាំមើលតើ មឿន សុខហ៊ុច អាចយកឈ្នះកីឡាករថៃម្នាក់នេះបានដែរឬទេ?

ចំនែកកីឡាករ ព្រឿង សុជាតិ ​ត្រូវប្រកួតជាមួយកីឡាករថៃ ភិតណាមអេក ស​ ស ប៉ាកន ក្នុងទំងន់៥៧kg។ ពួកគេទាំង២មិនធ្លាប់ជួបគ្នាពីមុនមកទេ ហើយក៏គ្មានប្រភពណាមួយដឹងថា កីឡាករថៃម្នាក់នេះមានក្បាច់ប្រយុទ្ធខ្លាំងយ៉ាងណាដែរ។
ចំនែក ព្រឿង សុជាតិ គេវាយឡើងខ្លាំងមួយរយះចុងក្រោយនេះ​ដោយដៃ និងជើងរបស់គេវាយចេញរស់រវើកនៅពេលប្រកួតម្តងៗ ហើយគេមិនចេះខ្លាចដៃគូរឡើយ ព្រោះពេលប្រកួតម្តងៗគេមិនដែលប្រហែសឡើយ គេធ្លាប់បាននិយាយថា គេមិនដែលលក់ការប្រកួតរបស់គេម្តងណាឡើយ គឺគេតែងតែប្រកួតអស់ពីសមត្ថភាពរបស់គេ។ ចាំមើលតើ ព្រឿង សុជាតិ ឬ កីឡាករថៃ ដែលជាអ្នកឈ្នះការប្រកួតមួយនេះ ?

About Admin