តួនាទី និង​ភារកិច្ច ៤ យ៉ាង របស់​មេឃុំ​ចៅសង្កាត់ថ្មី!!

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១៧ លោក​សន​ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​លើកឡើងថា ឃុំ​សង្កាត់ ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ហើយ​មាន​តួនាទី និង​ភារកិច្ច​ចម្បងៗ ៤ យ៉ាង​។ តួនាទី និង​ភារកិច្ច ៤ យ៉ាង​របស់​មេឃុំ​ចៅសង្កាត់ ៖

១-​បំពេញ​ភាពជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ក្នុង​សមត្ថកិច្ច​របស់ខ្លួន​។​២-​រៀបចំ​ផែនការ​អភិវឌ្ឍ មូលដ្ឋាន ទៅតាម​តម្រូវការ​អាទិភាព​ដែល​ស្នើ​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន ព្រមទាំង​គ្រប់គ្រង ថវិកា ឲ្យ​មាន​តម្លាភាព​។​
៣-​ផ្តល់​សេវា​អត្រានុកូលដ្ឋាន រួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​មរណៈភាព​។​
៤-​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា និង​ការចំណាយ​របស់ខ្លួន​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ដើរតួ​ជា​អ្នកសម្របសម្រួល​ទំនាស់​ក្នុង​មូលដ្ឋាន តែ​គ្មាន​សិទ្ធិ​សម្រេច​ថា ខុស ឬ​ត្រូវ​នោះទេ​។​

​លោក សន ជ័យ លើកឡើងថា ចំណុច​សំខាន់​មួយទៀត គឺ​ឃុំ​សង្កាត់ គ្មាន​សិទ្ធិ​បោះពុម្ព​លុយ​នោះទេ​។ ថវិកា ឃុំ សង្កាត់ បានមកពី​ទុនបដិភាគ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ថា​វិកា​ជាតិ ដែល​ទម្លាក់​ទៅតាម​រយៈ​ក្រសួងមហាផ្ទៃ ទៅតាម​ផែនការ​របស់ខ្លួន​។​

លោក សន ជ័យ បញ្ជាក់ថា ថវិកា ឃុំ សង្កាត់ មិនមែន​ថវិកា​បក្ស​ទេ សូមជ្រាប​..! ជា​ចំណេះដឹង​។ រឿង​ឃុំ​បាន​លុយ​តិច ឬ​ច្រើន អាស្រ័យទៅលើ​ការសម្រេច​របស់​រដ្ឋាភិបាល រួមមាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុម័ត​ដោយ​រដ្ឋសភា​។ វារឹតតែ​មិនមែនជា​ការសម្រេច​ក្នុង​កម្រិត​បក្ស ណាមួយ​នោះទេ​៕ ប្រភព៖​ សារព័ត៏មានកំណើតថ្មី

About Admin

Leave a Reply

Your email address will not be published. Required fields are marked *