ម៉ូតូ​ដឹកឈើ​ភ្លាត់ស្នៀត​ដួល​ស្លាប់​ខ្លួនឯង

ខេត្តក្រចេះ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង នៅ​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧នេះ ត្រង់ចំណុច អូរ​បែក​ពាង ភូមិ សំបួរ ឃុំ ស្វាយ​ជ្រះ ស្រុក ស្នួល ខេត្តក្រចេះ បង្ករ​ឡើង​ដោយ​ខ្លួនឯង ។

អ្នកបើកបរ​ឈ្មោះ ជួត ភេទ ភេទ ប្រុស​អាយុ ១៨ ឆ្នាំមាន​ទីលំនៅ​ភូមិ សំបួរ​សែន​ជ័យ ឃុំ ស្វាយ​ជ្រះ ស្រុក ស្នួល ខេត្ត ក្រចេះ បើកបរ​ម៉ូតូ​ម៉ាក វ៉េវ អាល់​ហ្វា ពណ៍​ខៀវ គ្មាន​ស្លាក​លេខ មាន​ដឹកឈើ​កូន​ក្រឡឹង ប្រភេទ​ធ្នង់ ចំនួន ០៦ ដុំ បើកបរ​ក្នុងទិសដៅ ពី​លិច ទៅ កើត លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ដួល​ម៉ូតូ​ធ្លាក់​ផ្លូវ​ចូលក្នុង​ប្រឡាយ​ត្រូវ​ឈើ​សង្កត់ ( បណ្ដាលអោយ​អ្នកបើកបរ​ស្លាប់ ) ។

មូលហេតុ : អ្នកបើកបរ​ជាន់​ហ្វ្រាំង​ម៉ូតូ​ដើម្បី​ឈប់ ដោយ​ម៉ូតូ​ដឹកឈើ​ធ្ងន់​ក៏​រេ​ចង្កូត​បណ្ដាលអោយ​ធ្លាក់​ផ្លូវ ។ បច្ចុប្បន្ន សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ផ្ទះ ចំណែក​ម៉ូតូ និង ឈើ​ប៉ូលិស​យកទៅ​រក្សាទុក​នៅ​ប៉ុ​ស​រដ្ឋបាល។ផ្តល់សិទ្ធដោយ៖ VD7News.com