យុគ ចិន្តា ទម្លាយចំនួនទឹកប្រាក់ប្រមូលពីអាមេរិក សម្រាប់ជួយក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ដែលមានចំនួនរហូតដល់…

មរណភាព​របស់លោក អ៊ិត សេដ្ឋា បាន​បង្ក​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស និង អ្នកសិល្បៈ​កើតក្តី​រន្ធត់ចិត្ត នឹក​ស្រណោះស្រណោក អាណិតអាសូរ​ជា​អតិបរមា ។ ម្យ៉ាងទៀត​ទុក្ខលំបាក​ជាច្រើន​ក៏បាន​កើតមានឡើង​ចំពោះ​កូនប្រុស​-​ស្រី​ទាំង ៣ រូប រួម​នឹង​ម្តាយ​ជរា​មួយរូប​ផងដែរ ក្រោយ​មរណភាព​លោក ព្រោះតែ​លោក​គឺជា​ខ្នងបង្អែក​តែមួយគត់​ក្នុង​គ្រួសារ ។​

​បើ​ងា​កមក​អ្នកនាង យុគ ចិន្តា ដែលជា​ដៃគូ​ចាស់​លោក អ៊ិត សេដ្ឋា វិញ បើទោះជា​រូបអ្នក​នាង​មិនបាន​ស្ថិតក្នុង​ប្រទេស​កម្ពុជា និង មិន​បានមក​ចូលរួម​ក្នុង​ពិធី​បុណ្យសព ឬ បានឃើញ​មុខ​ដៃគូ​ចាស់​ជា​លើកចុងក្រោយ​ក្តី ក៏​ពេលនេះ​រូបអ្នក​នាង​បាន និង កំពុង​ស្វះស្វែង​ណាស់​នៅ​អាមេរិក ក្នុង​ការរក​ជំនួយ​សប្បុរសធម៌​ពី​បងប្អូន​រស់នៅ​នោះ​ជួយ​ដល់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ពី​ចម្ងាយ​ដែរ ។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​ពិធី​ការិនី យុគ ចិន្តា បានឱ្យដឹងថា ពេលនេះ​អ្នកនាង​ផ្ទាល់​កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក ដោយ​អ្នកនាង​បាន និង កំពុង​មមាញឹក​ខ្លាំងណាស់ ក្នុង​ដើរ​ស្វែ​ករក​ជំនួយ​សប្បុរសធម៌​ពី​បងប្អូន​ខ្មែរ​ដែល​រស់​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ។

«​នាង​ខ្ញុំ​នៅតែមាន​អារម្មណ៍​សោក​សង្វេគ​ពី​មរណភាព​របស់​បងប្រុស អ៊ិត សេដ្ឋា ថ្វីដ្បិតតែ​ពេលនេះ​នាង​ខ្ញុំ​កំពុងស្នាក់នៅ​ក្រៅប្រទេស​ក៏ដោយ ហើយ​ស្រប​ពេលដែល​បងប្អូន​ប្រជាជន​ខ្មែរ និង មិត្ត​សិល្បករ​ទាំងអស់​កំពុង​តែ​រួមគ្នា​ជួយ​ចាត់ចែង​កម្មវិធី​បុណ្យ​របស់គាត់​នៅឯ​ប្រទេស​កម្ពុជា នាង​ខ្ញុំ យុគ ចិន្តា ក៏មាន​កម្មវិធី​រៃអង្គាស​បច្ច័យ​ពី​បងប្អូន​ខ្មែរ​ដែល​រស់​នៅឯ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ Lowell នៃ​ទីក្រុង Massachusetts ដូចជា​ថ្ងៃ​ម្សិលមិញ​ទី 06/06/2017 នាង​ខ្ញុំ​បានរៀបចំ​កម្មវិធី​បុណ្យ​លក្ខណៈ​គ្រួសារ​មួយ​ដើម្បី​ប្រមូល​បច្ច័យ​យកមក​សម្រាប់​ជួយ​ដល់​ក្រុមគ្រួសារ​សព​លោក អ៊ិត សេដ្ឋា ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​លោក យុ​ត្តិ និង ភរិយា ហើយ​នាង​ខ្ញុំ​នឹង​បន្តរ​ការធ្វើ​កម្មវិធី​បុណ្យ​រៃអង្គាស​បច្ច័យ​នេះ​បន្តទៀត​នៅ​ថ្ងៃទី​12 និង 14 ខែមិថុនា​នេះ​នៅ​រដ្ឋ Texas នៃ​ទីក្រុង Houston សហរដ្ឋអាមេរិក អាស្រ័យហេតុនេះ​សូម​បងប្អូន​ខ្មែរ​ដែល​រស់នៅ​រដ្ឋ Texas និង បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​ដែលមាន​សទ្ធាចិត្ត​ចង់​ចូល​ជា​បច្ច័យ​ជួយ​ដល់​ក្រុមគ្រួសារ​សព​លោក អ៊ិត សេដ្ឋា អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 8323510241 ដើម្បី​សួរ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី​បុណ្យ និង ទីកន្លែង​ប្រារព្ធ​ពិធី ហើយ​បច្ច័យ​ដែល​ប្រមូលបាន​ទាំងអស់​នាង​ខ្ញុំ​នឹង​យក​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី 15/06/2017 ខាងមុខនេះ​ដើម្បី​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព លោក អ៊ិត សេដ្ឋា សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សន្តាន​ចិត្តសប្បុរស​របស់​អស់លោកអ្នក ដោយ​ក្តី​គោរព​ពី​ចម្ងាយ ពី​នាង​ខ្ញុំ យុគ ចិន្តា​» ។​

​នេះ​ជា​សន្តាន​ចិត្ត​ដ៏​ល្អ​ប្រពៃ​ណាស់​សម្រាប់​អ្នកនាង យុគ ចិន្តា ក្នុងនាម​ជា​មិត្ត​ស្និទ្ធ និង ជា​ដៃគូ​ពិធីករ​ចាស់ ដែល​បាន​ខ្នះខ្នែង​ជួយ​ដល់​គ្រួសារ​លោក អ៊ិត សេដ្ឋា ក្រោយ​មរណភាព​របស់​លោក​នោះ ។ ជាមួយគ្នានេះដែរ អ្នកនាង យុគ ចិន្តា ក៏បាន​ថ្លែងសេចក្តី​អរគុណ​ដល់​បណ្តា​បងប្អូន​ទាំងអស់​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ ដែល​បានផ្តល់​ក៏ដូចជា​ចូល​បច្ច័យ​ជួយ​ដល់​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ៕ ប្រភព ប្រជាប្រិយ