គួរអោយអាណិតណាស់!! កើតមកឆែបមាត់ហើយ ត្រូវម្តាយយកទៅបោះចោលក្នុងព្រៃទៀត

គួរឱ្យ​អាសូ​រខ្លាំងណាស់​ មាន​ក្មេងប្រុស​ម្នាក់ ​ដែល​កើត​មកហើយ​ មានមាត់​ឆែប​ត្រូវ​ឪពុកម្តាយ​យកទៅ​បោះចោល​ក្នុងព្រៃ​មួយកន្លែង ​ធ្វើឱ្យ​ស្រមោច​រោម និង ​ជាំ​ពេញ​ខ្លួន ។

ហេតុការណ៍​នេះ​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នា​ព្រឹក​ថ្ងៃទី​ ៨ ខែម​ថុ​នា ឆ្នាំ​ ២០១៧ នៅក្នុងសង្កាត់​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ហើយ​ត្រូវបាន​ស្ត្រី​ម្នាក់​រើស​បាន​បញ្ជូនទារិកា​នោះទៅ​ជួយសង្គ្រោះ ជីវិត​នៅ​មណ្ឌល​សុខា​ភាព​ក្បែរ​នោះ ។

ទារិកា​នេះ ​ទំនងជា​កើត​បាន ១ ថ្ងៃ ​ឫ ២ ថ្ងៃ​ប៉ុណ្ណោះ ហើយត្រូវ​ឪពុក ម្តាយ​ចិត្តខ្មៅ​យក​កូន​ទៅ​បោះចោល​យ៉ាង​ព្រៃផ្សៃ​ដូច​សត្វ​ធាតុ គួរឱ្យ​ខ្លោចផ្សា​រ ​ពេល​នេះ​ទារិកា​កម្សត់​ម្នាក់នេះ​ ត្រូវបាន​ស្ត្រី ដែលរើស​បា​នយក​ទៅ​ចិញ្ចឹម​ទុកជា​កូន ៕

About Admin