មិនសរសើរមិនបាន!!​ ក្លាយជាតារាម៉ូដែលស្រីដ៏ចម្លែក ក្រោយតស៊ូជាមួយជំងឺកម្រ !

តារា​ម៉ូ​ដែល​ស្រី​ក្នុង​រូបថត​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Melanie Gaydos ជនជាតិ​អាមេរិក មាន​អាយុ ២៨ ឆ្នាំ ហើយ​នាង​ជានា​រី​ដ៏​ក្លាហាន​ម្នាក់​ដែល​តស៊ូ​ក្នុង​វិស័យ​ដើរ​ម៉ូដ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទម្រាំ​គេ​ទទួលស្គាល់ និង មាន​ប្រជាប្រិយភាព​ខ្ពស់​ដូច​សព្វថ្ងៃ ។​

តាមរយៈ​មុខមាត់​របស់​នាង Melanie គេ​ទទួលស្គាល់ថា ពិតជា​មានមុខមាត់​ចម្លែក​ពី​មនុស្ស​ធម្មតា​ពិត​ប្រា​ដ​មែន តែ​មើល​លើ​សមត្ថភាព​វិញ នាង​ក៏មាន​សមត្ថ​ភាពមិន​ចាញ់​គេឯង​នោះដែរ ។​ ​នាង​ត្រូវបាន​គេ​ដឹងថា រងគ្រោះ​ពី​ជំងឺ​ចម្លែក​ម្យ៉ាង ectodermal dysplasia តាំងពី​នាង​កើត ដែល​ជំងឺ​កម្រ​នេះ​ធ្វើឱ្យ​សារពាង្គកាយ​មួយចំនួន​មិន​រីកលូតលាស់​នោះទេ ។

នាង​ក៏បាន​បញ្ជាក់ដែរថា ធ្លាប់​ទទួល​ការរើសអើង​សឹងតែ​មួយជីវិត​មកហើយ តែ​នាង​សម្រេច​ក្រោក​ឡើង​តស៊ូ​មិន​ខ្វល់​ពី​គំនិត​អ្នកដទៃ ហើយ​នាង​ជឿជាក់ថា ជំងឺ​នាង​នឹងមិន​ធ្វើឱ្យ​នាង​ចាញ់​គេ​នោះទេ រហូត​ទីបំផុត​នាង​ទទួលជោគជ័យ​ក្លាយជា​តារា​ម៉ូ​ដែល​ដែល​គេ​ទទួលស្គាល់​កាលពី ៤ ឆ្នាំមុន ។ ខាងក្រោម​នេះ​ជា​រូបថត​ខ្លះៗ​របស់​នាង Melania។ ប្រភព៖​ប្រជាប្រិយ