ពេជ្រ សោភា មិត្ត១០០ឆ្នាំ Surprise ខួបកំណើតទាំងយប់តែម្ដង!! (មានវីដេអូ)

ពេជ្រ សោភា បាន​សម្តែង​អារម្មណ៍​រំភើប​ និង សប្បាយរីករាយ​ ក្រោយពី​លោក ឆឹ​ម សក្កដា ជា​គូស្នេហ៍​បានធ្វើ​ខួបកំណើត​គម្រប់​អាយុ ៣៣ ឆ្នាំ ដល់​រូបនាង​កាលពី​ថ្ងៃទី 08 យប់មិញ​នេះ ។

​ទោះបី​ជាការ Surprise ពិធី​ខួបកំណើត​របស់ ឆឹ​ម សក្កដា ឱ្យ ពេជ្រ សោភា ជា​លក្ខណៈ​បែប​សាមញ្ញ ​ដោយមាន​តែ​នំ​ខួបកំណើត​ដ៏​ស្រស់ស្អាត​ក៏ពិតមែន  ​តែ ពេជ្រ សោភា បាន​សម្តែង​នូវអារម្មណ៍​សប្បាយរីករាយ ​ចំពោះ​ទង្វើ​របស់លោក ឆឹ​ម សក្កដា នៅក្នុង​ថ្ងៃ​ពិ​​សេស​របស់​នាង ។

តាមពិត​ថ្ងៃកំណើត​ពិតប្រាកដ​រប​ស់ ពេជ្រ សោភា គឺ​ថ្ងៃទី 09 នេះ ​តែ​គូស្នេហ៍​ ក៏ដូចជា​ហ្វេ​នៗ​របស់នាង បានធ្វើ​ខួបកំណើត​ឱ្យ​នាង​មុន​មួយថ្ងៃ ។ នៅក្នុង​ថ្ងៃខួបគម្រប់អាយុ 33 ឆ្នាំ​ ពេជ្រ សោភាបានទទួល​នូវ​ពាក្យពេចន៍ ​ជូនពរ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ ជា​ពិ​សេ​សគឺ​គូស្នេហ៍​របស់​នាង ។ នេះជា​លើកដំបូង​ហើយ ដែលលោក ឆឹ​ម សក្កដា បានរៀបចំ​នំ​ខួប​សម្រាប់​នាង ។

ទំនាក់ទំនង​រវាង ពេជ្រ សោភា និង លោក ឆឹ​ម សក្កដា កាន់តែ​ផ្អែមល្ហែម ហើយ​ថ្មីៗ​នេះ ពេជ្រ សោភា ថែមទាំង​បញ្ជាក់ថា ​នាង​មានគម្រោង​ថត Pre wedding ក្នុងពេល​ឆាប់ៗ​នេះ ។ តែ​យ៉ាងណា​ ក៏មាន​មហាជន​ខ្លះ​មិន​ជឿ​ពី​ចំណង​ស្នេហ៍​របស់ ពេជ្រ សោភា នោះទេ ។

មិន​ត្រឹម​ជា​គូស្នេហ៍ ពេជ្រ សោភា និង ​លោក ឆឹ​ម សក្កដា ក៏បាន​រួមការ​ងារ​ជាមួយគ្នា​ជាច្រើន ​ដែលមាន​ទាំង​ការថត​ស្ប៉ត​ឃោសនា​ផលិតផល ចម្រៀង​ខារ៉ាអូខេ ។ ហើយ​ថ្មីៗ​នេះ​អ្នក​ទាំងពីរ​ ក៏បាន​បង្ហាញ​សមត្ថភាព​រួមគ្នា​នៅក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​ហ​ង្ស​មាស​ផងដែរ ។ សព្វថ្ងៃ ពេជ្រ សោភា មាន​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ ដែលមាន​ទាំង​បទ​ញាក់ និង ​បទ​មនោសញ្ចេតនា ​ជាមួយ​ស្ទីល​រាំ​ក៏ដូចជា​ការតុបតែង​ខ្លួន និង​ ម៉ូដ​សក់​ប្លែក​គួរឱ្យ​ចាប់អារម្មណ៍ ៕  ប្រភព៖ pmhotnews.com

Happy birthday honey!!!💜💜💜❤💜💜💜

Posted by Chhoem Sakada on Thursday, June 8, 2017

About Admin