ពិតជាអាណោចអាធម៌ណាស់!! ទើបតែភ្ជាប់ពាក្យរួចហើយ គូស្នេហ៍ទាំង២ត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍តែ១ពព្រិចភ្នែក

យោងតាមការបង្ហោះរបស់អណនីហ្វេសប៊ុកមួយឈ្មោះ Jino Tu បានរៀបរាប់អំពីករណីគ្រោះថ្នាក់ចរាចរមួយកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៧ ម្សិលមិញនេះ ដោយបណ្ដាលឱ្យគូស្នេហ៍មួយគូស្លាប់យ៉ងអាណោចអាធ័មជាមួយគ្នាតែម្ដង ។ ជាមួយគ្នានេះដែរ ម្ចាស់គណនីខាងលើនេះ ថែមទាំងបានបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរនោះ គឺកើតឡើង នៅស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្ត និងរថយន្ត បណ្ដាលឱ្យប្រុសម្នាក់ និងស្រ្តីម្នាក់ ស្លាប់នៅកន្លែងកើតហេតុ ។ បើយោងតាមការបង្ហាញឈ្មោះ (Mention) ជនរងគ្រោះទាំង ២នាក់ខាងលើនេះ មានគណនីហ្វេសប៊ុកឈ្មោះ Sreytouch Chea (ជនរងគ្រោះនារី) និង Virot Meas (ជនរងគ្រោះបុរស) ។ ខាងក្រោមនេះគឺជាសំណេរទាំងស្រុង ដែលក្រុមការងារយើង ដកស្រង់ចេញពីគណនីហ្វេសប៊ុកឈ្មោះ Jino Tu ៖ «មិននឹកស្មានវានឹងកើតឡើងសោះ ប្អូនៗទាំងពីរនាក់ដែលជាគូនឹងគ្នាបានលាចាកទៅហើយ ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ នៅស្រុកស្រែអំបិល ខេត្តកោះកុង សូមអោយវិញ្ញាណអ្នកទាំងពីរទៅអោយបានសុខ។