សូមបងប្អូនមេត្តាជួយស៊ែផង ពេលនេះសិល្បៈជើងចាស់! កាន់ សុវណ្ណនី (យាយផាន់ សម្តែងរឿងទុំទាវ)ត្រូវការជំនួយ ដើម្បីព្យាបាលនូវរបួសក្បាលដ៏ធ្ងន់ធ្ងររដោយសារតែគ្រោះថ្នាក់

សង្គម៖​ កាលពីម្សិលមិញនេះ! បើតាមប្រភពពីគណនីហ៊្វេសបុក មួយដែលមានឈ្មោះថា Sokmean Alexadra បានឲ្យដឹងតាមរយៈសារមួយថា អ្នកគ្រូ កាន់ សុវណ្ណនី ដែលពុកម៉ែបងប្អូន និងប្រិយមិត្តភាគច្រើនដែលតែងតែ​ធ្លាប់ស្គាល់រូបគាត់យ៉ាងច្បាស់ក្នុង តួអង្គចម្រៀង និងសាច់រឿង “ទុំទាវ” ដែលដើរតួជា “ម៉ែ​ ​ផាន់” ។

ឥឡូវពេលនេះ អ្នកគ្រូបានជួបហ្នឹងគ្រោះថ្នាក់ស៊យមួយ ដោយដួលបោកក្បាល យ៉ាងធ្ងន់ធ្ងររហូតដល់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០១៧ ។ រហូតមកដល់ពេលនេះអ្នកគ្រូ កាន់ សុវណ្ណនី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយ ដើម្បីរង់ចាំពិនិត្យមើលអាការៈជាបន្ត ៕

សូមបញ្ជាក់ថា៖ ម្ចាស់គណនីហ៊្វេសបុកខាងលើក៏បាន បង្ហោះសារមួយផងដែរថា ក្នុងគោលបំណងចង់ អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាក្នុងបណ្តាញសង្គមហ៊្វេសបុក និងជាពិសេសនោះគឺ សិល្បៈករខ្មែរជំនាន់ក្រោយទាំងអស់ សូមមេត្តាជួយដល់រូបគាត់ផង ដែលសារនោះបានសរសេរថា៖ “សង្ឃឹមថាជួយគាត់ឲ្យបានច្រើន ដូចលោក អុិត សេដ្ជា ហើយកុំនិយាយថា គេមិនសូវជួយ ដោយសារសិល្បៈករខ្លះ មិនសូវល្បី” ។ ប្រភព៖ makeluy.com

 

About Admin

Leave a Reply

Your email address will not be published. Required fields are marked *