ព្រឹទ្ធាចារ្យ សួន សាន វីរសិល្បករចាប៉ីដងវែង ទទួលមរណភាពហើយ!! រឿងដែលគួអោយសង្វេក គ្រួសារគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទេ!!

ខ្ញុំរន្ធត់ស្លុតចិត្តឥតឧបមា ពេលឮដំណឹងមរណភាពនិងបានមកឃើញសពលោកតាព្រឹទ្ធាចារ្យ សួន សាន វីរសិល្បករចាប៉ីដងវែងផ្ទាល់ រឿងដែលរឹតតែគួរឱ្យសង្វេកទៀតនោះ គឺក្រុមគ្រួសារគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើបុណ្យជូនសពតាមប្រពៃណី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនជនរួមឈាមខ្មែរដែលស្នេហាសិល្បចាប៉ីដងវែង មេត្តាជួយឧបត្ថម្ភក្រុមគ្រួសារសពលោកតាផង ដើម្បីនឹងមានលទ្ធភាពរៀបចំធ្វើបុណ្យជូនសពតាមប្រពៃណី និងពេញដោយកិត្តិយសដែលមួយជីវិតលោកព្រឹទ្ធាចារ្យ បានលះបង់ដើម្បីសិល្បចាប៉ីដងវែងរបស់ខ្មែរ។ ចង់ជួយក្រុមគ្រួសារលោកតា សួន សាន សូមទាក់ទងទៅកូនស្រីបង្កើតរបស់លោក ឈ្មោះ កង្រី (ហៅ រចនា) ទូរស័ព្ទលេខ 077 428 033, 096 313 5790 ឬលោកគ្រូ ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈតាមរយៈលេខ 092 675 323។ ប្រភព៖ fb៖ ឃុន ហ្វួង

About Admin

Leave a Reply

Your email address will not be published. Required fields are marked *