រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បើក​យ៉ាង​លឿន ទៅបុក​រថយន្ត​ឡិច​ស៊ី​សLX470 កំពុង​បត់​ឆ្លងផ្លូវ

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាលមកពី​រថយន្ដ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ១គ្រឿង បាន​បើកបរ​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​ជាមួយ រថយន្ដ​ឡិច​ស៊ី​ស​LX៤៧០ បណ្ដាលអោយ​រថយន្ដ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅវេលា​ម៉ោង២២និង៤០នាទី​យប់ ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ១០៥ កែង​នឹង​មហាវិថី​មៅ​សុ​ី​ទង់ ក្នុង​សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។

រថយន្ដ​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-7306 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត​ជាមួយគ្នា។ ចំណែក​រថយន្ដ​រងគ្រោះ​ម៉ាក ឡិច​ស៊ីស៤៧០ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​2V-6376 បើកបរ​ដោយ​បុរស​ម្នាក់។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ឡិច​ស៊ី​ស៤៧០ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១០៥ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បាន​ឆ្លងកាត់​មហាវិថី​មៅ​ស៊ី​ទង់​ពេល​ឆ្លង​បាន​ពាក់​កណ្ដាលផ្លូវ​ក៏ត្រូវ​រថយន្ដ​ហាយ​ឡែ​ន​ឌ័​រដែ​ល​ធ្វើដំណើរ​តាម​បណ្ដោយ​មៅ​ស៊ី​ទង់​ទិសដៅ​ពី​លិចទៅ​កើត​បុក​ចំ​ពី​ចំហៀង​រថយន្ដ​ពេញទំហឹង​បណ្ដាលអោយ​រថយន្ដ​ខូចខាត​ទាំងសងខាង។

ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​បាន​និយាយ​យក​ត្រូវរាងៗខ្លួន ដោយនិយាយ​មិនត្រូវ​គ្នា​ទើប​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​កំលាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕ ផ្តល់សិទ្ធដោយ៖ VD7News.com

About Admin

Leave a Reply

Your email address will not be published. Required fields are marked *