បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់រណ្តៅទឹកស្លាប់យ៉ាងវេទនា!!

ខេត្តកំពត ៖ បុរស​ម្នាក់​ដែល​អ្នកស្រុក​ធ្លាប់​ស្គាល់​ថា ជា​មនុស្ស​យក​ស្រា​ធ្វើជា​មិត្ត​ហើយ​ស្រវឹង​គ្មាន​ថ្ងៃ​លោះ ស្រវឹងស្រា​ខ្លាំង​ក៏​ដើរ​ធ្លាក់​រណ្តៅ​ទឹក​ជម្រៅ៥ម៉ែត្រ​ដែល​អេស្កាវ៉ាទ័រ​កាយ​យក​ទឹក​ប្រើប្រាស់​ក្នុងភូមិ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ បុរសរងគ្រោះ​មានឈ្មោះ ហែម ឌី អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​ខាងលើ ។

បើតាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ​ដកស្រង់​សំដី​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជិតខាង​បានអោយដឹងថា  កន្លងមក​ជនរងគ្រោះ​មិនដឹង​ជាមាន​មូលហេតុ​អ្វី​នោះទេ ក៏ប៉ុន្តែ​អ្នកជិតខាង​បាន​អះអាងថា មុន​កើតហេតុ​គេ​តែង​សង្កេតឃើញ​រូបគាត់​ផឹកស្រា​ស្រវឹង​ជោក​គ្មាន​លុះ​ថ្ងៃ​ណា​ឡើយ។ ហើយ​នៅវេលា​ម៉ោង​ខាងលើ​ថ្ងៃ​ដដែល មាន​អ្នកភូមិ២ទៅ៣នាក់​កំពុង​អង្គុយ​ហូប​ស្រា​លេង​នៅ​ជិត​កន្លែងកើតហេតុ​នោះដែរ ដោយ​មិនដឹង​ជា​ចៃដន្យ​អី​កំពុងតែ​ផឹកស្រា​ស្រាប់តែ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​កន្លែង​ផឹកស៊ី អ្នក​ដែល​ផឹក​ជាមួយគ្នា​ស្មានថា ជនរងគ្រោះ​ដើរទៅ​បត់ជើងតូច លុះ​បាត់​ជនរងគ្រោះ​ប្រហែល២០នាទី​ក៏មាន​មិត្តភក្តិ​ម្នាក់​ដើរទៅ​មើល​ក្បែរ​រណ្តៅ​ដី​ដែល​ទឹក​អត់​ឃើញ​ជនរងគ្រោះ​ក៏មាន​ការ​ផ្ញា​ក់​ផ្អើល​ហើយ​មានការ​សង្ស័យ រួច​ក៏​ហៅ​គ្នីគ្នា​ចុះ​រាវ​ក្នុង​ទឹក​ទើប​ប្រទះឃើញ​សាកសព​បុរសរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​រណ្តៅ​ទឹក​បាត់ទៅហើយ ។

ក្រោយពី​កើតហេតុ​បាន​រាយការណ៍​ដល់ សមត្ថកិច្ច សមត្ថកិច្ច​មោ​ដល់​ពិនិត្យ​និង​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន  ភ្លាមៗនោះ​សមត្ថកិច្ច​បានប្រគល់​សាក់សព​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

About Admin

Leave a Reply

Your email address will not be published. Required fields are marked *