យុវជន​ម្នាក់ បាន​យក​កាំបិត​ចុង​ស្រួច​អារ.ក​ខ្លួនឯង រហូត​ដាច់​បំពង់ខ្យល់​សល់​តែ​ដង្ហើម​ចង្រឹត

ខេត្តព្រៃវែង ៖ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី14 ខែមិថុនា ឆ្នាំ2017 នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អ៊ឹម សារ៉ូ ភេទ​ស្រី អាយុ65ឆ្នាំ ស្ថិតក្នុង​ភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ(ខ) ស្រុក​ពាម​រក៍  ។

ជនរងគ្រោះ​ឈ្មោះ វ៉ន សា​រ៉ា ហៅ​ក្រា រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ដោយបាន​យក​កាំបិត​ចុង​ស្រួច​ពណ៌​ស មក​អារ.ក​ខ្លួនឯង​ដាច់​បំពង់ខ្យល់​ហូរឈាម​ពេញ​ខ្លួន។ ក្រោយពេល​កើតហេតុ​ប្រហែល5នាទី សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ខ្សាយ(ក) បាន​ចុះ​ដល់​ចំណុចកើតហេតុ​ភ្លាម ហើយ​ធ្វើការ​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​បាន​អត្តឃាត​ពិតប្រាកដ​មែន ក្រោយមក​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ តែ​គួរឱ្យ​ស្តាយ​ពេល​ដល់​ពាក់​កណ្តាលផ្លូវ​ជ​ន​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ។

មូលហេតុ​ដែល​ជនរងគ្រោះ​អារ.ក​ខ្លួនឯង​នោះ គឺ​ដោយសារ​ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ ហើយ​ជនរងគ្រោះ​ខាន​លេបថ្នាំ​រយៈពេល5ខែ​មកហើយ ទើប​មាន​បញ្ហា​បែបនេះ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

About Admin

Leave a Reply

Your email address will not be published. Required fields are marked *