ពេជ្រ ​សោភា​ បាញ់ ! ​មួយ​ឃ្លា​នេះ​ អ្នក​សិល្បៈ​មិន​បាន​មក​ចូល​បុណ្យ​សព​តា ​សួន សាន ​ ឆ្អែត​អស់​ពាក្យ​និយាយ​ (វីដែអូ)

សិល្បៈ ៖ ការ​ស្លាប់​វីរ​សិល្បៈ​ចាប៉ី​ដង​វែង​លោក​តា​ សួន សាន​ គឺ​ជា​ប្រធាន​បទ​មួយ​ត្រូវ​បាន​មហាជន​សម្ដែង​ការ​ហួស​ចិត្ត​ និង​អាណោចអាធ័ម​បំផុត​ ខណៈ​ដែល​ពិធី​បុណ្យ​សព​របស់​លោក​មិន​មាន​ការ​ចាប់អារម្មណ៍​ពី​មន្ត្រីរាជការ​ ឧកញ៉ា ​អ្នក​សិល្បៈ​ ក៏​ដូច​ជា​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​។

យ៉ាង​ណា​មិញ​តារា​ចម្រៀង​ ពេជ្រ ​សោភា ​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ ក្រៅ​ពី​ខ្លោចចិត្ត​ពេល​ឃើញ​សកម្មភាព​ស្ងាត់​ជ្រងំ​ អ្នក​នាង​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​សិល្បៈ​មក​ចូល​រួម​ រហូត​បាន​បាញ់​ពាក្យ​សម្តី​មួយ​ឃ្លា​ថា​ បើ​មិន​មក​ចូល​បុណ្យ​ទេ​ អ្នក​សិល្បៈ​ក្មេងៗ​គួរ​មក​មើល​ឲ្យ​ស្គាល់​ ចាប៉ី​ដង​វែង​ របស់​លោក​តា​ ក៏​ជា​រឿង​ប្រពៃ​ដែរ​។ ផ្តល់សិទ្ធដោយ៖  news.kqube.net

ខាង​ក្រោម​នេះ​ជា​វីដេអូ​ Live​ផ្ទាល់​របស់ ​ពេជ្រ សោភា ​៖

សូមចូលរួមពិធីបុណ្យសព លោកតាព្រឹទ្ឋាចារ្យចាបីុដងវែង សួន សាន ក្នុងវត្តស្ទឹងមានជ័យដ៏ស្ងាត់ជ្រងំ។

Posted by Pich Sophea on Wednesday, June 14, 2017

About Admin

Leave a Reply

Your email address will not be published. Required fields are marked *