ក្រុមហ៊ុន​ខ្មែរ​មួយ​វិនិយោគ​​អគារ​កម្ពស់​៤៣​ជាន់​នៅ​​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​ ​​

រាជធានី​ភ្នំពេញ​៖ ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា​មួយ​នឹង​វិនិយោគ​សាង​សង់​អគារ​​​ស្កឹមស្កៃ​មួយ​ឈ្មោះ​ ​The Seagate Suite ​​កម្ពស់​៤៣​ ជាន់​ នៅ​ក្បែរ​តំបន់​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ​​​​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​ការ​​ពេញ​និយម​ក្នុង​ការ​រស់​នៅ​បែប​ Live​ Style​ និង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ការ​ស្នាក់នៅ​រយៈពេល​យូរ​។

​​ លោក អ៊ាម អ៊ាប​ អ្នកគ្រប់គ្រង​គម្រោង​សាងសង់​អគារ​ខុន​ដូ​នេះ​ បាន​ឲ្យ​ដឹង​ថា​ អគារ​ស្កឹមស្កៃ​នេះ​ វា​ជា​ការ​វិនិយោគ​រួម​គ្នារ​វាង ​ក្រុមហ៊ុន ​KHCN ​Investment​ ​&​ Development ​របស់​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន ​China​ Construction ​Corporation ​របស់​​ចិន ​ដែល​មាន​បទពិសោធន៍ ​២​៥​ឆ្នាំ​ លើ​ការ​​​សាងសង់​អគារ​ទំនើប​ៗ​ជា​ច្រើន​នៅ​បរទេស​។ នេះ​បើ​យោង​​តាម​​​ការ​ចុះ​ផ្សាយ​របស់​ AKP។​

លោក វ៉េង ស៊ីគួ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទទួល​លក់​បន្ទប់​ ខុនដូ ​The​ Sea​gate​ Suite​​បាន​បញ្ជាក់​ថា​​​​​ អគារ​ខុនដូ​​នេះ​មាន​បន្ទប់​សរុប​ ១​១​១​៨​​​ ប៉ុន្តែ​ដោយ​​សារ​អគារ​នេះ​ស្ថិត​នៅ​ក្បែរ​​ឆ្នេរ​សមុទ្រ​ដ៏​ស្រល់​ស្អាត​របស់​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​​ប្រសិទ្ធិនាម​តំបន់​ឆ្នេរ​កម្ពុជា​​​​ថា​ តារា​រះ​នា​ទិសនិរតី​ ដោយ​រួម​ផ្សំ​​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​ពិន្ទុ​ល្អ​នោះ​​​​​​ នៅ​ឆ្នាំ​ដំបូង​នេះ ក្រុមហ៊ុន​អាច​លក់​​បាន​រហូត​​ដល់​ទៅ ​៨០​ភាគរយ​នៃ​បន្ទប់​សរុប​​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​អគារ​នេះ​ មាន​ទីតាំង​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​៣ ​សង្កាត់​៣ ​ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ក្បែរ​ឆ្នេរ​ជ័យជំនះ ​ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នា​ឆ្នាំ​២០២០​។ ផ្តល់សិទ្ធដោយ៖ news.kqube.net

About Admin

Leave a Reply

Your email address will not be published. Required fields are marked *