តើK01 មានតួនាទីអ្វី អោយពិតប្រាកដ?

តើK01 មានតួនាទីអ្វី អោយពិតប្រាកដ?
ភ្នំពេញ ៖ ប្រិយមិត្តដែលលេង Facebook ប្រាកដជាបានស្គាល់ឈ្មោះ ផេក Satawatch FC 20 ដែលតាំងរហ័សនាមខ្លួនឯងថា K01 ដែលគេស្គាល់ថាជានិពន្ធនាយក អង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ តើរហ័សនាម K01 នេះតើអង្គភាពណាជាអ្នកចេញឲ្យប្រើ?
មានប្រិយមិត្តជាច្រើនដែលចូលចិត្តលេង Facebook មានចម្ងល់ថា តើK01 មានតួនាទីអ្វីឲ្យពិតប្រាកដ ជាអ្នកយកព័ត៌មាន ឬជាមន្ត្រីប៉ូលិសចរាចរ។ មានមតិមួយចំនួនបានសរសើរ ហើយមានមតិមួយចំនួនទៀតបានរិៈគន់យ៉ាងចាស់ដៃ ថាK01 ធ្វើលើសនូវអ្វីដែលជាវិជ្ជាជីវរបស់អ្នកសារព័ត៌មាន។ ដើម្បីចង់ទទួលប្រជាប្រិយភាពក្នុងបណ្តាញសង្គមFacebook K01និងក្រុមការងារបានចុះចាប់ម៉ូតូគ្រប់ទីកន្លែង គ្រប់ទិសទី សូម្បីតែជិះទៅទិញខ្យង ដែលផ្លូវស្ងាត់ឈឹងក៏K01 ចាប់ដែរ ពេលចាប់ហើយK01 បានប្រើពាក្យសម្តីមិនសមរម្យទៅលើ អ្នកបើកបរទៀត ដូចជា ពាក្យ លោកឯងអត់ខួ លោកឯងល្ងង់ មិនចេះគិតពិចារណា តើគាត់មានតួនាទីអ្វីបានជាហ៊ានប្រើពាក្យបែបនេះទៅលើមហាជន?។
មន្រ្តីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ចំពោះផ្លូវច្បាប់K01 អត់មាននិតិសប្បទាគ្រាប់គ្រាន់ក្នុងការដោះស្រាយសណ្តាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវទេ ក្នុងច្បាប់ស្តីពីចរាចរផ្លូវគោក ស្តីអំពីតួនាទីភារកិច្ច មានសមត្ថកិច្ចនគរបាល មានកម្លាំងកងរាជអាវុធហត្ថ មន្ទីរសាធារណៈការដែលមានសិទ្ធធ្វើការងារនៅលើដងផ្លូវសាធារណៈ ក្រៅពីសមត្ថកិច្ចមានក្រុមយុវជនស្មគ្រចិត្តរបស់សាលាក្រុង ក្រុមកាយរិទ្ធដែលចុះជួយផ្សព្វផ្សាយស្តីពីបញ្ហាចរាចរណ៍។ លោកបន្តថាចំពោះទង្វើរបស់K01 ធ្វើឲ្យមហាជនយល់ថាគាត់សកម្មណាស់ ប៉ុន្តែចំពោះនីតិវិធីគឺមិនត្រូវទៅតាមច្បាប់ឡើយចំណុចនេះហើយដែលK01 មិនយល់។ លោកលើកឧទាហរណ៍ថា ប្រសិនបើមានឧបទ្ទវហេតុកើតឡើង តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើK01 មានការឯកភាពពីស្ថាប័នណាមួយដែលអាចឲ្យធ្វើការងារនៅលើដងផ្លូវ ចុះក្នុងករណីមានឡានឬម៉ូតូជិះទៅបុកបុគ្គលិកគាត់ស្លាប់ សួរថាតើK01 គាត់បានបំពេញលក្ខណៈត្រឹមត្រូវទៅតាមបទបញ្ញត្តិច្បាប់ហើយឬនៅ មុនចុះអនុវត្តន៍នៅលើដងផ្លូវតើក្រុមកាងាររបស់K01 បានទទួលការបណ្តុះបណ្តាលទេអំពីការរៀបចំ អំពីការឃាត់មធ្យោបាយ និងនីតិវិធីផ្សេងៗ ដែលច្បាប់ត្រូវបានកំណត់ មិនមែនចង់ទៅដាក់គោលដៅណាក៏បាននោះ តើK01បានបង្រៀនក្រុមការងាររបស់ខ្លួនហើយឬនៅអំពីការធ្វើការងារនៅតាមដងផ្លូវ? លោកបន្ថែមថា បើលោកK01ចង់ធ្វើត្រូវសហការជាមួយសមត្ថកិច្ចមិនមែនឯករាជ្យតែឯងនោះទេ។ តើK01 មានសិទ្ធអីទៅឃាត់រថយន្តប្រជាពលរដ្ឋ មានតែកម្លាំងសមត្ថកិច្ចទេមានសិទ្ធឃាត់និងបញ្ជាយានយន្តនៅលើដងផ្លូវ។ មហាជនមួយចំនួនបានអោយភ្នាកងារយើងដឹងថា ក្រុមកាងាររបស់K01 ធ្វើនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លះនប៉ុណ្ណោះ ព្រោះពេលLive ម្តងៗបានដាក់ធុងរៃអង្គាសដើម្បីចិញ្ចឹមអង្គភាពរបស់ខ្លួន និងលក់ផលលិតផលឲ្យក្រុមហ៊ុនមួយចំនួនទៀត។ តើនេះជាការប្រកបអាជីវកម្មឬជាកាងារប្រកបដោយភក្តីភាព សូមប្រិយមិត្តជួយពន្យល់?។
សូមបញ្ជាក់ថាអង្គភាពយើងខ្ញុំលើកយកមកផ្សាយពេលនេះមិនមែនចង់បានប្រជាប្រិយភាពដូចក្រុមការងារបស់K01 នោះទេ យើងចុះផ្សាយនេះដើម្បីដោះស្រាយចម្ងល់ខ្លះៗ របស់មហាជនតែប៉ុណ្ណោះ ៕ ប្រភព៖​

អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police

About Admin

Leave a Reply

Your email address will not be published. Required fields are marked *