ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក….

មិននឹកស្មានសោះថា ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាមសូមជួយចែករំលែកបន្តជាចំណេះដឹង! ជួយព្យាបាលគ្រួសក្នុងតម្រងនោម៖ កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។

ក្អក៖ និងឈឺបំពងក៖ ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)យកជីម្រះព្រៅ ទាំងដើម ទាំងឫសបុកលាយជាមួយស្រាសបិទលើក្បាលជង្គង់អាចព្យាបាលអាការៈឈឺចុកចាប់បានយ៉ាងងាយ។

សត្វល្អិតទិច ឬខាំ៖ បុកពូតយកទឹកពីស្លឹកម្រះព្រៅ ១ស្លាព្រាកាហ្វេ ហូបជាមួយទឹកកន្លះកែវ ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ។ គេយកស្លឹកស្រស់ឈ្លីលើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។

ការព្យាបាល៖ គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ រីឯស្លឹកនៅយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។

ក្រៅពីនេះនៅយកបានមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ។ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ដកស្រង់ពី៖ PAGE. អ៊ាង សុផល្លែតកែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត.VD7NEWS

 

 

About Admin