សូម​ប្រយ័ត្ន អាការៈ​ទាំងនេះ មានន័យ​ថា​តម្រងនោម​កំពុង​តែ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ហើយ​

​តម្រងនោម​មនុស្ស​យើង​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ឆ្អឹងជំនី​ទាំងសងខាង និង​នៅ​ខាងក្រោយ​។ ការងារ​របស់​សរីរាង្គ​ដ៏​សំខាន់​នេះ​គឺ ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​ដើម្បី​បញ្ចេញ​ចោល​តាម​ទឹកនោម និង​លាមក​។

​វា​ក៏​មាន​នាទី​ច្រោះ​ជាតិពុល​តាមរយៈ​ការលាង​ឈាម​រាល់ថ្ងៃ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យមាន​លំនឹង ផ្គត់ផ្គង់​អុកស៊ីសែន​គ្រប់គ្រាន់ អេឡិចត្រូលីត្រ​មាន​តុល្យ​ភាព និង​ឆ្អឹង​រឹងមាំ​។ ដូច្នេះ​បើ​សិន​ជា​តម្រងនោម​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ រាងកាយ​នឹង​បង្ហាញ​ជា​អាការៈ​ដូចខាងក្រោម​នេះ​ឲ្យ​អ្នកដឹង​ជាមិនខាន​។

ហើម​តាម​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​
រឿង​ដែល​អាច​ដឹង​លឿន​បំផុត​ថា​តម្រងនោម​ខ្សោយ គឺ​នៅ​ពេល​អ្នក​នោម ឬ​បែកញើស​តិច​។ ការ​ដែល​ហើម​ក្នុង​សន្លាក់ ដៃជើង និង​មុខ សុទ្ធតែ​ជា​អា​ការៈបញ្ជាក់​ថា តម្រងនោម​មាន​បញ្ហា​ហើយ​។

ទឹកនោម​ប្រែប្រួល​
ការ​ដែល​នោម​មាន​សម្ពាធ ឬ​ពិបាក​នោម គឺជា​អាការៈ​មួយដ៏​សំខាន់​។ លើសពីនេះទៅទៀត បើសិន​ជា​អ្នក​នោម​តិច​ជាង​ធម្មតា និង​នោម​មក​មាន​ពណ៌​ចាស់​ខ្លាំង ឬ​នោម​ច្រើនពេក និង​ទឹកនោម​ប្រែ​ពណ៌​ស្លេកស្លាំង វា​ក៏​ជា​សញ្ញា​បញ្ជាក់ថា​មាន​បញ្ហា​ក្នុង​តម្រងនោម​ដែរ​។​

ស្បែក​ឡើង​រមាស់​
នៅពេល​មាន​អ្វីមួយ​ប្រែប្រួល​រហូតដល់​ស្បែក​មានប្រតិកម្ម​រមាស់​ខុស​ពី​ធម្មតា វា​ច្រើនតែ​ជា​សញ្ញា​មួយ​បញ្ជាក់ថា តម្រង​នោម​កំពុងតែ​ធ្វើការ​មិន​បាន​ល្អ​ទេ​។ បញ្ហា​ប​ស្បែក​នេះ​អាច​មាន​លក្ខណៈ រមាស់​ខ្លាំង កន្ទួល ស្ងួត និង​រលាក​ជាដើម​។

ងាយ​នឹង​អស់កម្លាំង​
តម្រងនោម​ដែលមាន​សុខភាព​ល្អ​គឺ​ផលិត​អ័រម៉ូន EPO (Erythropoietin) សម្រាប់​បង្កើត​គ្រាប់​ឈាមក្រហម​ដើម្បី​ដឹក​នោម​អុកស៊ីសែន​។ បើសិនជា គ្រាប់​ឈាមក្រហម​ចុះ​ទាប អ្នក​នឹង​មាន​អារម្មណ៍​ថា​ងាយ​នឹង​អស់កម្លាំង​ណាស់ ហើយ​វា​ក៏​ប៉ះពាល់​ដល់​មុខងារ​សាច់ដុំ និង​ខួរក្បាល​ផងដែរ​។


ពិបាក​ដកដង្ហើម​
អាការៈ​មួយដ៏​ចំបង​នៃ​បញ្ហា​តម្រងនោម​គឺ​នៅ​ពេល​ដែល​រាងកាយ​មិនសូវមាន​អុកស៊ីសែន​ដោយសារតែ​គ្រាប់​ឈាមក្រហម​ចុះ​ទាប ដូច្នេះ​វា​នឹង​បង្កើន​ជាតិពុល​កាន់តែច្រើន​ក្នុង​សួត រហូតដល់​ពិបាក​ដកដង្ហើម​។​

ក្នុង​មាត់​មាន​រសជាតិ​ដូច​ដែកៗ​
កាលណា​កាកសំណល់​ក្នុង​ខ្លួន​កើនឡើង​កាន់តែច្រើន ក៏​អាច​ធ្វើឲ្យ​ប្រែប្រួល​ដល់​របៀប​ដែល​មាត់​ស្រង់​រសជាតិ​អាហា​រដែរ ជាពិសេស​រសជាតិ​ដូច​ដែក ហើយ​ក៏​បង្ក​ក្លិន​មាត់អាក្រក់​ថែមទៀត​។

ឈឺចាប់​
ការឈឺចាប់​នៅ​ខ្នង​ម្តុំ​ខាងលើ​ច្រើនតែ​ទាក់ទង​នឹង​បញ្ហា​តម្រងនោម​។ វា​ក៏​ជា​អាការៈ​មួយ​នៃ​ការបង្ករោគ ឬ​គ្រួស​ក្នុង​តម្រងនោម​ដែរ​។

វិលមុខ​
ការ​ដែល​មាន​ចំនួន​អុកស៊ីសែន​តិច​ក្នុង​ខ្លួន គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម និង​ខ្សោយតម្រងនោម​។ ប៉ុន្តែ​វា​ក៏​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ផ្ចង់អារម្មណ៍​ដែរ ដោយសារ​តែ​អុកស៊ីសែន​ទៅ​ខួរក្បាល​មិន​បាន​គ្រប់គ្រាន់​។ ដូច្នេះ​អ្នក​នឹងមាន​អា​ការៈវិល​មុខ​ខ្លាំង ជាមួយនឹង​ការចងចាំ​មិនបាន​ល្អ​ទៀត​៕

ប្រភព ៖ health.com.kh