ដូចជាខានឃើញ សែន រ៉ាដេត ឡើងសង្វៀនយូរហើយ តោះទស្សនារំលឹងការប្រកួតដែលជក់ចិត្តជាមួយនិងកីឡាករ ភេត ណាខ្លាំង!!

កីឡាករ សែន រ៉ាដេត គឺជាកីឡាករប្រដាល់វ័យក្មេងខ្លាំងមួយរូបប្រចាំប្រទេសកម្ពុជាយើង កីឡាករ រូបនេះមានអាយុ ២០ឆ្នាំ មានកម្ពស់ ១.៦៤ ម៉ែត្រ ទំងន់ ៥៤ គីឡក្រាម មកពីខេត្តកោះកុង ហើយប្រវត្តិប្រកួតបាន ៥២ដង ឈ្នះ៤៥ដង ចាញ់០៧ដង មិនដែលស្មើរ ធ្លាប់ផ្តួលគូរប្រកួតអោយសន្លប់និងបោះបង់ការប្រកួតបាន ១៤ដងប្រកួតចុងក្រោយផ្តួលកីឡាករ ឈូក ពីឈីត(ថៃ)អោយបោះបងការប្រកួតនៅទឹកទី៤ ជាកីឡាករដែលមកពីក្លឹប អប្សារាគុនខ្មែរ លោកគ្រូបង្ហាត់គឺលោកគ្រូ ឆ្លាមសរ និង លោកគ្រូ ផុន ផាន់ណា។

ប៉ុន្តែមួយរយៈពេលដូចជាមិនដែលឃើញកីឡាករ ដែលមានរហ័សនាមអ្នកប្រដាល់វ័យក្មេង សាច់សរ ល្អកែងប្រលែងកណ្តាប់ដៃ  សែន រ៉ាដេត ឡើងសង្វៀនប្រដាល់សោះ ហើយសង្ឃឹមថា កីឡាករ រូបនេះនិងបង្ហាញខ្លួននៅលើសង្វៀនវិញក្នុងពេលឆាប់ៗនេះ ។

 

ដូច្នេះថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាការប្រកួតដល់ជក់ចិត្តដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានកាលថ្ងៃទី ២០ ខែ មិថុនា នៅលើសង្វៀនអាស៊ីអាគ្នេយ៍  ដោយកាលនោះរំ សែន រ៉ាដេត ប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ គឺកីឡាករ ភេត ណាខ្លាំង ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!