ចិន​ ដុត​បំផ្លាញ​ជ្រូក​វៀតណាម​រាប់មឺុនក្បាល​ ខណៈ​ខ្លួន​មើលឃើញថា​ ជ្រូកវៀតណាម​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ក្នុងស្រុក​ (វីដេអូ​)

វៀតណាម៖ យោងតាមការចេញផ្សាយរបស់កាសែតវៀតណាមក្នុងស្រុកបានឲ្យដឹងថា ជ្រូករបស់វៀតណាមត្រូវបាន អាជ្ញាធរចិនបំផ្លាញចោលរាប់មឺុនក្បាល ខណៈនាំទៅកាន់ប្រទេសចិនតាមរយៈខេត្តកូតាភាគខាងជើងប្រទេសវៀតណាម តម្លៃកាន់តែទាប់ហើយប្រទេសចិន ដំឡើងព័ន្ធនិងបិតតែម្ដងក្នុងពេលឆាប់ៗខាងមុខ។ ស្របពេលតម្លៃជ្រូកក្នុងស្រុករបស់វៀតណាមកើនឡើងផងដែរ, នេះជាពេលវេលា ដែលវៀតណាមជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងការអភិវឌ្ឍប្រទេស។
នៅក្នុងគំរូនៃកសិដ្ឋានធំបង្កាត់ពូជជ្រូកឈ្មោះថា(ពស់ថ្លាន់) ខណៈពេលដែលគ្រួសារជាច្រើនបានវិនិយោគក្នុងលំនៅដ្ឋាននិងការបង្កាត់ពូជនេះត្រូវបានបញ្ចប់នៅពេលដែលរដ្ឋាភិបាលចិន បានហាមឃាត់ដាច់ខាតក្នុងការនាំពូជជ្រូកនេះមកពីវៀតណាម ធ្វើឲ្យការលក់និងនាំចេញរបស់វៀតណាមជួបប្រទះនិងបញ្ហាធំ។
មានមនុស្សជាច្រើនមិនដឹងថាអាជ្ញាធរចិនហេតុអ្វីក៏ធ្វើបែបនេះនោះទេ នេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាម តែរហូតមកដល់ពេលនេះរដ្ឋាភិបាលមួយនេះមិនមានការជូនដំណឹងណាមួយទៅប្រទេសចិននោះទេ។

ទីផ្សារចិនជាទីផ្សារធំគឺមានតម្លៃជ្រូកថ្លៃខ្លាំងណាស់ តែ រដ្ឋាភិបាលនិងក្រសួងកសិកម្មវៀតណាមគួរតែចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនដើម្បីនាំចេញសាច់ជ្រូកវៀតណាមពូជ(ពស់ថ្លាន់)ឲ្យបានលឿន ដើម្បីជួយដល់ពលជីវភាពរដ្ឋវិញ។
នេះជាទីលានរបស់ចិនដែលចាប់បានជ្រូកវៀតណាមយកទៅបំផ្លាញចោលរាប់មឺុនក្បាលធ្វើឲ្យវៀតណាមជួបបញ្ហាធំ ទីលាននេះស្ថិតនៅព្រំដែនចិន៕