ករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយ ដែលគ្មាន​អត្តសញ្ញាណ ឥឡូវនេះ​សមត្ថកិច្ច​កំពុង​​ស្វែងរក​បង្អូន​….(មាន​វីដេអូ​)

ស្រុកអង្គស្នួល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិង ម៉ូតូកេីតហេតុថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២:៣០នាទីយប់ ចំណុចមុខភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ផ្លូវជាតិលេខ០៤ ចន្លោះគីឡ មែត្រ១៩/២០ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ប្រុសនៅកន្លែងកើតហេតុខូចខាតម៉ូតូ១គ្រឿង និង​ រថយន្ត១គ្រឿង(ធ្ងន់ធ្ងរ) សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រឿងម៉ាកកាមរីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ(2C-0602)អ្នកបើកបរ មិនដឹងឈ្មោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ហើយ បានបើកពីទិសខាងកើតទៅលិច ពីភ្នំពេញទៅកំពង់សោម លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុកជាមួយ ម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ(1BW-4339)អ្នកបើកបរមិនដឹងឈ្មោះ ពុំមានអត្តសញ្ញាណអ្វីជាប់និងខ្លួន រូបរៀងពណ៌​សម្បុុរស្រអែម ពាក់អាវដៃវែងក្រឡាក្រហម ខោរខូវប៊យជើងវែងសក់ខ្លីកំពស់១មែត្រ៦០(ម៉ូតូគ្មានកញ្ចក់ មានមួក) បើកពីទិស ខាងលិចទៅទិសខាង កើត ពីកំពង់សោមទៅភ្នំពេញ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

ចំពោះសពត្រូវបានដឹកយកទៅរក្សារទុកនៅវត្តភូមិថ្មី ឃុំបែកចាន រងចាំបងប្អូននិង ក្រុមគ្រួសារមកទទួលយក។ ការសន្ឋិដ្ឋានករណីនេះបណ្តាលមកពីម៉ូតូបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។ ក្រោយពេលកើតហេតុមន្ត្រីជំនាញបានយក សម្ភារៈមធ្យោបាយពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។