កក្រើកហ្វេសប៊ុកទៀតហើយ !!! បែកធ្លាយព្រះសង្ឃមួយអង្គទាក់ទងស្រីតាមឆាតយកមករួមភេទក្នុងវត្តទំព៍រដើម

​កំពង់ឆ្នាំង៖ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងស៊ែរចែករំលែកគ្នា និងរិះគន់ ព្រះសង្ឃមួយអង្គរដែលបែកធ្លាយឆាតទាក់ទងស្រីយកទៅរួមភេទក្នុងវត្ត ។

​ព្រះសង្ឃមួយអង្គដែលត្រូវបានបណ្តាញព័ត៌មានសង្គមfacebookមួយបានទំលាយជាសាសម្លេងតាមឆាតណាត់ជួបស្រីមករួមភេទក្នុងវត្តមានព្រះនាម (អំ សៃ) គង់នៅក្នុងវត្តការសេមរតនារាម ហៅវត្តធម្មយុត្តិ ដែលមានទីតាំងស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។

​បើតាមការរៀបរាបរបស់ម្ចាស់facebookខាងក្រោមនេះទំនងជាមានការទំនាក់ទំនងជិតស្និទ្ធិជាមួយព្រះសង្ឃខាងលើដោយមានការសោកស្តាយដែលបានបួសជាសង្ឃហើយមានចរឹកថោកទាបជាងសត្វចិត្តគំនិតពាលនិងពាក្យសម្តីអសុរសជាច្រើនដែលបានធ្វើអោយប៉ះពាល់ដល់វិស័យសាសនាដែលជារបស់រដ្ឋខណៈដែលប្រជាពលរដ្ឋគោរពបូជាធ្លាក់ចុះអន់ថោយដោយសារតែព្រះសង្ឃមួយអង្គខាងលើនេះ ។

​ប្រភពមួយបានបង្ហើបអោយដឹងថា ព្រះសង្ឃដែលរងការរិះគន់ខាងលើនេះដោយប៉ុន្មានខែមុនធ្លាប់មានរឿងអាស្រូវនៅក្នុងវត្តនិងត្រូវបានធម្មវិន័យសង្ឃក្រុងនិងខេត្តកំពង់ឆ្នាំងបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាម្តងមកហើយដោយអោយបញ្ឈប់ការប្រើប្រាស់ពាក្យសម្តីលែបខាយអសុរសជាមួយស្រីញីតាមប្រព័ន្ធបណ្តាញសង្គមfacebookក៏ត្រូវបានចាកចេញពីវត្តនេះទៅគង់នៅកុដិលេខ២០ក្នុងវត្តលង្ការក្រុងភ្នំពេញលុះក្រោយមកក៏ត្រូវបានព្រអគ្រូចៅអធិការវត្តទីនោះបណ្តេញចេញដោយពាក់ពន្ធ័និងរឿងអាស្រូវក្នុងវត្តទីនោះទៀត ។

​ប្រភពខាងលើដដែលបានអោយដឹងទៀតថា ក្រោយមកបានត្រឡបមកគង់នៅក្នុងវត្តធម្មយុត្តិវិញនិងបានលិចធ្លាយរឿងអាស្រូវលើបណ្តាញទំនាក់ទំនងសង្គមfacebookពាក់ពន្ធ័រឿងអាស្រូវឆាតសម្លេងណាត់ជួបស្រីមករួមភេទក្នុងវត្តធ្វើអោយកើតជារឿងអាស្រូវត្រូវបានគេចែកចាយជាបន្តបន្ទាប់រហូតតាមបណ្តាញសង្គមចែកចាយផ្អើលខេត្ត ។

​ពាក់ពន្ធ័ករណីរឿងអាស្រូវរបស់ព្រះសង្ឃខាងលើនេះប្រធានមន្ទីរធម្មការនិងសាសនាខេត្តលោក ស លៀង បានអោយដឹងនៅវេលាម៉ោង៩និង៤០នាទីថ្ងៃទី០៧ ឧសភា ២០១៧នេះថា ចំពោះរឿងខាងលើនេះលោកទើបតែបានដឹងតាមរយៈបណ្តាញសង្គមfacebookហើយលោកបានអោយខាងព្រះគ្រូចៅអធិការនិងព្រះវិនយ័សង្ឃក្រុងកំពង់ឆ្នាំងធ្វើការដោះស្រាយមួយជំហានសិនយ៉ាងណាៗនោះនិងមានវិធានការបន្តទៀត ។

​ដោយឡែកព្រអគ្រូចៅអធិការវត្តទេពធិតារាមហៅវត្តយាយទេព និងជាព្រះគ្រូវិនយ័សង្ឃក្រុងកំពង់ឆ្នាំងព្រះនាម នរ សិទ្ធ បានមានសង្ឃដីការអោយដឹងនៅថ្ងៃទី៩ ឧសភា ២០១៧នេះថា មកដល់ពេលនេះមានកិច្ចប្រជុំរបស់មន្ត្រីសង្ឃពាក់ពន្ធ័និងរឿងព្រះសង្ឃខាងលើនោះត្រូវបានមន្ត្រីសង្ឃព្រះមេគុណខេត្តនិងអនុគុណក្រុងកំពង់ឆ្នាំងបានចេញលិខិតសម្រេចរួចរាលហើយនៅល្ងាចថ្ងៃទី៨ ឧសភា ២០១៧ សម្រេចអោយសង្ឃខាងលើផ្សឹកដោយរកឃើញខុសក្នុងវិសយ័ព្រះពុទ្ធសាសនា(អប្បិត្ត)វិន័យសង្ឃាទិសេសនិងប្រគល់អោយទៅព្រអចៅអធិការវត្តដែលព្រះសង្ឃខាងលើគង់សម្រាចដេញចេញពីវត្តធម្មយុតិ្ត ៕

ប្រភព: khmernews.info