ករណី​លោក​អនុសេនីយ៍ទោ កង.សុផាត ចាប់រំលោភ​ក្មេងស្រី​វ័យ១១ឆ្នាំ ត្រូវ​ក្រសួងមហាផ្ទៃ បណ្តាញ​ចេញពី​ក្រ​ខណ្ឌ​ហើយ

ខេត្ត​ព្រះសីហនុ  ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​បំភ្លឺ ជូន​សាធារណជន មេត្តា​ជ្រាបថា៖ ចំពោះ​ករណី លោក​អនុសេនីយ៍ទោ កង សុផាត អត្តលេខ ៤២០៣១ នាយរង​ផ្នែក ការិយាល័យ​សន្តិសុខ ផ្ទៃក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស ត្រូវបាន​ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​ក្របខណ្ឌ មន្ត្រី​នគរបាលជាតិ តាម​ប្រកា​សលេខ ៤៧៩១ ប្រ.ក ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ មកម្ល៉េះ។ លុះ៣ខែក្រោយ នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន តែ​ឈ្មោះ​កង សុផាត​បាន​គេចខ្លួនបាត់​ទៅហើយ។  កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង ខិតខំ​យកចិត្តទុកដាក់ ស្រាវជ្រាវ ស្វែងរក ចាប់ខ្លួន ឈ្មោះ កង សុផាត នេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

ផ្តល់សិទ្ធដោយ: vd7news.com

រឿងពិតមួយរបស់ យោធិនកម្ពុជា ដែលត្រូវពួកឧទ្ទាមសម្លាប់ អានហើយស្ទើរស្រក់ទឹកភ្នែក

លោកពលបាលឯក អ៊ឹម សំ ដែលត្រូវបានក្រុមឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានបើកការវាយប្រហារនិងបានសម្លាប់ទាហ៊ាន២នាក់ ក្នុងនោះមានរូបលោកម្នាក់ផងនោះ បានធ្វើអោយមហាជនកម្ពុជាជាច្រើនស្តាយស្រណោះយ៉ាងខ្លាំង ដោយសារតែការបាត់បង់វិរៈជនដ៏ស្លូតបូតមួយរូបនេះ។ រឿងពិតមួយរបស់លោកពលបាលឯក អ៊ឹម សំ ត្រូវបាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាក់ថាលោក គឺជាពលទាហានឧស្សាហ៍ ព្យាយាម ស្លូតបូត អត្តចរិតល្អ ហើយលោកក៏ធ្លាប់រងរបួសចំនួនពីរលើក ក្នុងបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលី កាលពីឆ្នាំ២០១៤ ដោយគ្រាប់មីនបង្កៃរបស់ពួកឧទ្ទាម។

គួរបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាដែលបានស្លាប់ របួស និងបាត់ខ្លួន ដោយការវាយប្រហារពីក្រុមឧទ្ទាម មានដូចជា ១.លោកពលបាលឯក អឹម សំ គឺជាបុគ្គលិកបើកបរប៊ុលដូស៊ែរ (ស្លាប់) ២.លោកពលបាលឯក ធុច ធឹម គឺជាបុគ្គលិកបើកបររថយន្តបែន (របួសដៃឆ្វេង) ៣.លោកអនុសេនីយ៍ត្រី ស៊ាង នរិន្ទ គឺជាជំនួយការត្រួតពិនិត្យគុណភាព (បាត់ខ្លួន) ៤.លោកពលបាលឯក មុំ តុលា គឺជាជំនួយការត្រួតពិនិត្យគុណភាព (បាត់ខ្លួន) ៥.លោកអនុសេនីយ៍ត្រី ម៉ៅ អេង គឺជាបុគ្គលិកពេទ្យ (បាត់ខ្លួន)៕

ប្រភព: ខ្មែរណូត (komsan.khmer-note.com)

 

កក្រើកហ្វេសប៊ុកទៀតហើយ !!! បែកធ្លាយព្រះសង្ឃមួយអង្គទាក់ទងស្រីតាមឆាតយកមករួមភេទក្នុងវត្តទំព៍រដើម

​កំពង់ឆ្នាំង៖ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងស៊ែរចែករំលែកគ្នា និងរិះគន់ ព្រះសង្ឃមួយអង្គរដែលបែកធ្លាយឆាតទាក់ទងស្រីយកទៅរួមភេទក្នុងវត្ត ។

​ព្រះសង្ឃមួយអង្គដែលត្រូវបានបណ្តាញព័ត៌មានសង្គមfacebookមួយបានទំលាយជាសាសម្លេងតាមឆាតណាត់ជួបស្រីមករួមភេទក្នុងវត្តមានព្រះនាម (អំ សៃ) គង់នៅក្នុងវត្តការសេមរតនារាម ហៅវត្តធម្មយុត្តិ ដែលមានទីតាំងស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។

​បើតាមការរៀបរាបរបស់ម្ចាស់facebookខាងក្រោមនេះទំនងជាមានការទំនាក់ទំនងជិតស្និទ្ធិជាមួយព្រះសង្ឃខាងលើដោយមានការសោកស្តាយដែលបានបួសជាសង្ឃហើយមានចរឹកថោកទាបជាងសត្វចិត្តគំនិតពាលនិងពាក្យសម្តីអសុរសជាច្រើនដែលបានធ្វើអោយប៉ះពាល់ដល់វិស័យសាសនាដែលជារបស់រដ្ឋខណៈដែលប្រជាពលរដ្ឋគោរពបូជាធ្លាក់ចុះអន់ថោយដោយសារតែព្រះសង្ឃមួយអង្គខាងលើនេះ ។

​ប្រភពមួយបានបង្ហើបអោយដឹងថា ព្រះសង្ឃដែលរងការរិះគន់ខាងលើនេះដោយប៉ុន្មានខែមុនធ្លាប់មានរឿងអាស្រូវនៅក្នុងវត្តនិងត្រូវបានធម្មវិន័យសង្ឃក្រុងនិងខេត្តកំពង់ឆ្នាំងបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាម្តងមកហើយដោយអោយបញ្ឈប់ការប្រើប្រាស់ពាក្យសម្តីលែបខាយអសុរសជាមួយស្រីញីតាមប្រព័ន្ធបណ្តាញសង្គមfacebookក៏ត្រូវបានចាកចេញពីវត្តនេះទៅគង់នៅកុដិលេខ២០ក្នុងវត្តលង្ការក្រុងភ្នំពេញលុះក្រោយមកក៏ត្រូវបានព្រអគ្រូចៅអធិការវត្តទីនោះបណ្តេញចេញដោយពាក់ពន្ធ័និងរឿងអាស្រូវក្នុងវត្តទីនោះទៀត ។

​ប្រភពខាងលើដដែលបានអោយដឹងទៀតថា ក្រោយមកបានត្រឡបមកគង់នៅក្នុងវត្តធម្មយុត្តិវិញនិងបានលិចធ្លាយរឿងអាស្រូវលើបណ្តាញទំនាក់ទំនងសង្គមfacebookពាក់ពន្ធ័រឿងអាស្រូវឆាតសម្លេងណាត់ជួបស្រីមករួមភេទក្នុងវត្តធ្វើអោយកើតជារឿងអាស្រូវត្រូវបានគេចែកចាយជាបន្តបន្ទាប់រហូតតាមបណ្តាញសង្គមចែកចាយផ្អើលខេត្ត ។

​ពាក់ពន្ធ័ករណីរឿងអាស្រូវរបស់ព្រះសង្ឃខាងលើនេះប្រធានមន្ទីរធម្មការនិងសាសនាខេត្តលោក ស លៀង បានអោយដឹងនៅវេលាម៉ោង៩និង៤០នាទីថ្ងៃទី០៧ ឧសភា ២០១៧នេះថា ចំពោះរឿងខាងលើនេះលោកទើបតែបានដឹងតាមរយៈបណ្តាញសង្គមfacebookហើយលោកបានអោយខាងព្រះគ្រូចៅអធិការនិងព្រះវិនយ័សង្ឃក្រុងកំពង់ឆ្នាំងធ្វើការដោះស្រាយមួយជំហានសិនយ៉ាងណាៗនោះនិងមានវិធានការបន្តទៀត ។

​ដោយឡែកព្រអគ្រូចៅអធិការវត្តទេពធិតារាមហៅវត្តយាយទេព និងជាព្រះគ្រូវិនយ័សង្ឃក្រុងកំពង់ឆ្នាំងព្រះនាម នរ សិទ្ធ បានមានសង្ឃដីការអោយដឹងនៅថ្ងៃទី៩ ឧសភា ២០១៧នេះថា មកដល់ពេលនេះមានកិច្ចប្រជុំរបស់មន្ត្រីសង្ឃពាក់ពន្ធ័និងរឿងព្រះសង្ឃខាងលើនោះត្រូវបានមន្ត្រីសង្ឃព្រះមេគុណខេត្តនិងអនុគុណក្រុងកំពង់ឆ្នាំងបានចេញលិខិតសម្រេចរួចរាលហើយនៅល្ងាចថ្ងៃទី៨ ឧសភា ២០១៧ សម្រេចអោយសង្ឃខាងលើផ្សឹកដោយរកឃើញខុសក្នុងវិសយ័ព្រះពុទ្ធសាសនា(អប្បិត្ត)វិន័យសង្ឃាទិសេសនិងប្រគល់អោយទៅព្រអចៅអធិការវត្តដែលព្រះសង្ឃខាងលើគង់សម្រាចដេញចេញពីវត្តធម្មយុតិ្ត ៕

ប្រភព: khmernews.info

តើហេតុអ្វីបានជាសម្លាប់ខ្ញុំ? សត្វឆ្កែស្លាប់ទាំងទឹកភ្នែកហូរដោយសារគេ…

សត្វឆ្កែគឺជាសត្វមួយប្រភេទដែលគេគិតថាវាជាសត្វចេះ ដោយវាយល់ពីអារម្មណ៌របស់មនុស្សស្ទើរតែ១០០ភាគរយ នេះបើតាមការអះអាងពីអ្នកចិញ្ចឹមសត្វឆ្កែទូទៅ ហើយមួយវិញទៀតមានអ្នកចិញ្ចឹមខ្លះ ស្រលាញ់រហូតដល់ថ្នាក់យកវាទៅដេកក្បែរជាមួយទៀតផង។ តែជាអកុសលអ្វីបានជាឆ្កែមួយនេះត្រូវបានគេបំពុលស្លាប់ទៅវិញ ដោយអ្នកជិតខាងបានលឺសម្លេងវាព្រុសពីរបីថ្ងៃ។

ស្រាប់តែព្រឹកឡើងក៏ឃើញវាស្លាប់បាត់ទៅហើយ ពេលភ្លាមៗនោះផងដែរវាត្រូវបានជួយសង្គ្រោះ ដោយបាញ់ទឹកដោះគោ១កំប៉ុង ប្រេងកន្លះលីត្រ ព្រមទាំងទឹកដូងផងដែរ ដាក់ចូលតាមមាត់របស់វាដើម្បីលាងសម្អាតជាតិពុលចេញ តែវិធីនេះនៅតែមិនអាចជួយវាបានទេ។

ហើយស្របពេលភ្លាមៗនោះក៏នាំវាទៅរកពេទ្យសត្វវិញម្តង។ តែតែតែវាជារឿងហួសចិត្តបំផុត ពេលទៅដល់ស្រាប់តែពេទ្យសត្វនោះទើបតែចេញទៅក្រៅផុតបាត់ទៀត ភ្លាមនោះផងដែរសត្វឆ្កែដែលគួរអោយអាណិតនោះបានដាច់ខ្យល់ស្លាប់បាត់ រឿងដែលធ្វើអោយម្ចាស់រឹតតែស្រណោះបំផុតនោះគឺវាចេះស្រក់ទឹកភ្នែកចេញមកទៀត ប្រហែលជាវាចង់និយាយអ្វីមួយហើយ តែគ្នានិយាយមិនចេញ។ ហេតុអ្វីត្រូវសំលាប់គ្នាដោយសារជាតិពុល? រឺមួយអ្នកបំពុលនោះមានបំណងអ្វីផ្សេង?


 

ប្រភព: postkomsan

សម្រស់ដោះស្ត្រីបាត់បង់របៀបណា?

 

សុដន់ ​ស្ត្រី​ជា​ផ្នែក​មួយ​នៃ​រាង​កាយ ​ដែល​ទាក់​ទាញ​ការ​យក​ចិត្ត​ទុកដាក់​ពី​ ក្រសែ​ភ្នែក​បុ​រ​ស​។​ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ បុរស​ចំនួន​រហូត​ដល់​៣០ ភាគ​រយ ​បាន​វាយ​ តម្លៃ​ភាព​ស៊ិ​ច​ស៊ី​របស់​ស្ត្រី​ម្នាក់ ​ ដោយ​តាម​រយ :ដោះ​២១ភាគ​រយ​តាម​រយ :ជើង​ និង​១៩ភារ​យ​តាម​រយ :ក​ញ្ចឹ​ង​ក​។​ ចាប់​ពី​អាយុ​១៧ទៅ​១៨ឆ្នាំទៅ​ដោះ​ស្ត្រី​មាន​លក្ខណ :ពេញ ​វ័​យ​ហើ​យ​។ Continue reading សម្រស់ដោះស្ត្រីបាត់បង់របៀបណា?

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ រៃអង្គាស​ថវិកា​បាន​ជាង១៤ម៉ឺន​ដុល្លារ ក្នុង​ពិធី​អបអរសាទរ​ខួប​ទី១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម០៨ឧសភា

(ខេត្តតាកែវ) ៖ ពិធី​អបអរសាទរ​ខួប​ទី១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម០៨ ឧសភា ក្រោម​ប្រធានបទ «កាកបាទក្រហម មាន​គ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា» បាន​ប្រារព្វ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ Continue reading សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ រៃអង្គាស​ថវិកា​បាន​ជាង១៤ម៉ឺន​ដុល្លារ ក្នុង​ពិធី​អបអរសាទរ​ខួប​ទី១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម០៨ឧសភា