យូរី ចេញមុខ​បញ្ជាក់​ រឿងរ៉ាវ​​អតីត​គូស្នេហ៍​ ថា​នាង​ក្បត់ចិត្ត ​ការ​ពិត​មកពីរឿងអ៊ី​ចឹង​តើ​…

សិល្បៈ ៖ នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ព្រឹក​នេះ​មាន​អ្នក​ចាប់អារម្មណ៍​លើ​រឿងរ៉ាវ​ស្នេហា​របស់​តារា​ចម្រៀង​កញ្ញា​ យូរី ​ជា​មួយ​អតីត​អ្នក​ដឹកនាំ​ការ​សម្ដែង​នៅ​ផលិតកម្ម​ សាន់ដេ​ លោក​ រ៉េត ជា​ខ្លាំង ​ខណៈ​ដែល​បុរស​ម្នាក់​នេះ​បាន​បង្ហាញ​រូប​ថត​ផ្អែម​ល្ហែម​រស់​នៅ​ជា​មួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​រយៈ​ពេល​៤​ឆ្នាំ​ និង​និយាយ​ថា ​នាង​ក្បត់​ចិត្ត​លោក​ទៅ​មាន​អ្នក​មាន​ថ្មី​។ ប៉ុន្តែ​នៅ​ពេល​មក​ស្ដាប់​ការ​បញ្ជាក់​ពី​កញ្ញា​ យូរី ​ជា​មួយ​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន ​Kqube.net ​នៅ​ព្រឹក​នេះ​ទើប​ដឹង​ថា​ ការ​ពិត​វា​មិន​ដូច​លោក​ រ៉េត​ និយាយ​នោះ​ទេ។​

តារា​ចម្រៀង​កញ្ញា​ យូរី ​បាន​ប្រាប់​ថា​ នាង​ពិត​ជា​ទទួល​ស្គាល់​ពី​ទំនាក់ទំនង​ស្នេហា​រវាង​រូប​នាង​ជា​មួយ​លោក​ រ៉េត ​គឺ​ពិត​ជា​មាន​ដូច​គេ​និយាយ​មែន​ ព្រោះ​មនុស្ស​ប្រុស​ស្រី​តែង​មាន​ស្នេហា​ជា​រឿង​គេច​មិន​ផុត​ទេ​ ប៉ុន្តែ​ទំនាក់ទំនង​ពូក​គេ​បាន​បញ្ចប់​ទៅ​យូរ​ដែរ​ហើយ​ ដោយ​សារ​បញ្ហា​មិន​ចុះ​សម្រុង​ជា​មួយ​គ្នា​ ពោលគឺ​នាង​បែក​ចេញ​ពី​បុរស​រូប​នេះ​យូរ​ហើយ​​ ប៉ុន្តែ​គាត់​មិន​ព្រម​បែក​ពី​នាង​ និង​ចង់​ជួប​ជា​មួយ​នាង​វិញ​ រហូត​គាត់​បាន​និយាយ​ថា ​បើ​នាង​មិន​ជួប​គាត់​វិញ​ទេ ​គាត់​ហ្នឹង​ទម្លាយ​រូប​អនុស្សាវរីយ៍​ចេញ​មក​ ។

យូរី​ បន្ត​ថា​ ចំណុច​នេះ​ហើយ​ដែល​នាង​មិន​ចង់ឲ្យ​មាន​រឿង​ធំ ​ក៏​ចេះ​តែ​និយាយ​ល្អ​ៗ​ជា​មួយ​គាត់​ ពោល​គឺ​នៅ​រាប់​អាន​គ្នា​ធម្មតា​ តែ​មិនមែន​​ជា​គូស្នេហ៍​ដូច​មុន​ទេ ។ កញ្ញា​បញ្ជាក់​ថា ​នាង​មិន​ចង់​និយាយ​អី​ច្រើន​ទេ​ ព្រោះ​តែ​ពេល​នេះ​ដ្បិតតែ​នាង​បែក​ពី​អតីត​គូស្នេហ៍​ម្នាក់​នេះ​មែន ​ក៏នាង​នៅ​តែ​ស្រឡាញ់​រាប់អាន​ក្រុម​គ្រួសារ​គាត់​ដូច​ធម្មតា​ តែ​បើ​ថា​នាង​បែក​ពី​គាត់​ ព្រោះ​មាន​អ្នក​ថ្មី​នោះ​មិនមែន​ទេ ​នេះ​ជា​ការ​យល់​ច្រឡំ​ហើយ​​នាង​មិន​មាន​​អ្នក​ថ្មី​ទេ។​

ម្ចាស់​បទ “ចាក់ទឹកដូង” រូប​នេះ​បន្ត​ថា​ ជុំ​វិញ​រឿង​នេះ​គឺ​បាន​បញ្ចប់​ទៅ​វិញ​ហើយ​ ព្រោះ​នៅ​មុន​នេះ​បន្តិច​នាង​បាន​ជួប​គ្រួសារ​គាត់​តាម​ទូរស័ព្ទ​ ដើម្បី​និយាយ​គ្នា ដោយ​សារ​នាង​មិន​ចង់​ឲ្យ​រឿង​នេះ​ចូល​ដល់​ប្រព័ន្ធ​ច្បាប់​ឡើយ​ ហើយ​ក្រោយ​ពី​ចរចា​គ្នា​រួច​មក​ គាត់​ក៏​បាន​សន្យា​បញ្ឈប់​រឿង​នេះ​ត្រឹម​ហ្នឹង​ដែរ​។ ព្រោះ​រឿង​ខ្ញុំ​បែក​ពី​គាត់​គឺ​បាន​ចប់​ហើយ​ តែ​រឿង​គាត់​ថា​ ព្រោះ​តែ​នាង​មាន​ថ្មី​នោះ​ជា​ការ​យល់​ច្រឡំ ​តែ​ប៉ុណ្ណោះ។​

គួរ​បញ្ជាក់​ថា ​កាល​ពី​យប់​មិញ​នេះ​មាន​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​បាន​កើត​ឡើង​តារា​ចម្រៀង​ល្បី​ឈ្មោះ​កញ្ញា​ យូរី ​ត្រូវ​បាន​អតីត​គូស្នេហ៍​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ផលិតកម្ម​ សាន់ដេ ឈ្មោះ​ រ៉េត ​ ​បាន​បង្ហាញ​រូប​ថត​ផ្អែមល្ហែម​រស់​នៅ​ជាមួយ​គ្នា​ ដែល​មាន​លក្ខណៈ​ដូច​ប្ដី​ប្រពន្ធ​រយៈពេល​​៤​ឆ្នាំ​ និង​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លួន​ថា​ “អូន​អើយ​ យើង​នៅ​ជា​មួយ​គ្នា​៤​ឆ្នាំ​ហើយ​ ដូច​ប្ដី​ប្រពន្ធ​អ៊ីចឹង​ អ្វី​ក៏​យើង​ធ្លាប់​ធ្វើ​ជា​មួយ​គ្នា​ដែរ​ សុខ​ជា​ ជា​មួយ​គ្នា​ រំភើប​លំបាក​ និង​សប្បាយ​បែប​ណា​ក៏​យើង​ហែល​ឆ្លង​អស់​ហើយ​ដែរ​​។ តើ​ហេតុ​អ្វី​ ពេល​នេះ​អូន​ក្បត់​បង​កើត​ តើ​អូន​សប្បាយ​ណាស់​មែន​ទេ​ ដែល​បាន​ក្បត់​បង ​សាហាវ​យើង​នេះ​ តើ​ពេល​នេះ​បង​ត្រូវ​ធ្វើ​បែប​ណា ​តើ​បង​អាច​សូម​រៀបរាប់​រឿង​យើង​ទាំង​អស់​ អោយ​ចេញ​មក​ ដើម្បី​បន្ធូរ​អារម្មណ៍ ​ឈឺចាប់​ពេល​នេះ​បាន​ទេ​ ” ៕​

ប្រភព: KQube.com

អាណិតណាស់! អូនតូចត្រូវ ពេទ្យគន្ធៈបុប្ផា ថាជាតិពុលដោយសារ ប្រើថ្នាំលើសកំរិត…

សេចក្ដីជូនដំណឹង ថ្ងៃមួយក្មួយខ្ញំុបានក្ដៅ ខ្លួន រាក ថ្ងៃទី១ ឪពុក ខំ នាំ កូន ទៅ ពេទ្យ ឈ្មោះ ឃ្លី និច សុខ ចិត្ត ថ្ងៃ ទី១ កូន គ្រាន់ តែ ឈឺ តិច តួច សោះ តែ កូន នៅ លេង ហ្គេម បាន ហេីយ និយាយ ជា មួយ បា៉ បាន និយាយ ប្រាប់ ប៉ា ថា ឈឺ ពោះ កូន នៅ ដេីរ បាន ស្រស់ បំព្រង បា៉ ក៏ បញ្ជាក់ ប្រាប់ ពេទ្យ បន្ថែម ពី អាការៈ បែប និង ឯង ពេទ្យ ចាប់ ផ្ដេីម ធ្វេី តេះ ឈាម មួយ សន្ទុះ ក្រេាយ មក ពេទ្យ ប្រាប់ ថា កូន រលាក ពោះ វៀន ពេទ្យ បាន ដាក់ សារ៉ូម ហេីយ ដាក់ ថ្នាំ សុល ហេីយ ច្រក ថ្នាំ ៤ម៉ោង ម្តង ធ្វេី បែប នេះថ្ងៃ ទិី១ កូន ងងុយ ដេក តែ នៅ តែ ឈឺ ពោះ កូន ឥត ញាំុ អី សោះ ថ្ងៃ ទី២ កូន កាន់ តែ ងងុយ ដេក ខ្លាំង លះុ ដល់ ម៉ៅង ៤ ជិត ភ្លឺ ថ្ងៃ ទី២ ឪពុក ភ័យ ឪពុក បារម្មណ៍ សំុ គ្រូ ពេទ្យ ចេញ តែ គ្រូ ពេទ្យ និយាយ នេះ ជា អារម្មណ៍ ឪពុក បែបនេះ តែ ឪពុក ឆ្លេីយ តប ទៅ ពេទ្យ ថា បាត គឺ ខ្ញំុ បារម្មណ៍ ពី កូន មែន។

ព្រោះ ថា កូន ចាប់ ដាក់ សារ៉ូម កូន ដេក រហូត មិន ចង់ និយាយ ជា មួយ បា៉ សោះ លះុ ដល់ ម៉ោង ៤ ជិត ភ្លឺ គ្រូពេទ្យ បានលួង កូន ឲ កូន ញាំុ បបរ អស់ មួយ ចានកូន ញាំុ ទាំង ងងុយ ដេក ពេល ញាំុ បបរ ហេីុយ ឪពុក គិត លុយ ឲពេទ្យ ហេីយ ម៉ោង ៥ ជិត ភ្លឺ បាន ចេញ ពី ពេទ្យ តែឪពុក យក កូន មក ផ្ទះ សិន ចាំ បង ស្រី មក ពី ផ្សារ សិន ចាំ ទៅ ពេទ្យ គុន្ធបុប្ផា។


ពេល នោះ កូន បាត់ រាក ហេីយ តែ កូន ងងុយ ដេក ខ្លាំង ជាង មុន ទៀត ឪពុក ដេក ក្បែរកូន រហូត មេីល សភាព កូន រហូត ទាំងឪពុក អត់ ងងុយ ២ យប់មក ហេីយ លះុ ដល់ ម៉ោង ១២ ថ្ងៃ ត្រង់ ឪពុក នាំកូន ទៅ ពេទ្យ គុន្ធបុប្ផា នៅ ថ្ងៃទី២៥ ខែ ឱសភា ឆ្នាំ២០១៧ ពេទ្យ បាន ធ្វេី តេះឈាម ពេទ្យ ប្រាប់ ថា កូន គ្រុន ឈាម តែសំខាន់ កូនមាន ជាតិ ពុល ខ្លាំង រហូត ដល់ ១៨៥០០ ដោយ សារ តែ ថ្នាំ លេីស ចំណះុ ពេល នោះ ពេទ្យ គុន្ធបុប្ផា បាន យក ចិត្ត ទុក ដាក់ ជួយ កូន ខ្លាំង ដែរ ប៉ុន្តែ អនិចារ្យ កូន មាន ជាតិ ពុល ច្រេីន ពេក នេះមក ពី ឃ្លីនិច សុខចិត្ត ព្យាបាល កូន ទាំង ភាព ល្ងីល្ងេី ។ ជាតិ ពុល នោះ បណ្តាល ឲ កូន ប្រកាច់ សន្លប់ បាត់ បង់ ស្មារតី កូន ខូច ថ្លេីម ហេីម ខួរ ក្បាល សីុ ដល់ សួត សីុ ដល់ តំរ៉ង នោម ៣យប់ ៣ថ្ងៃ ឪពុក មេីល កូន មិន ញាំុ មិន ដេក ឪពុក ចេះ តែ ហៅ កូន កំុ ដេក យូរ ពេក ក្រោក ឡេីង កូន មក លេង ជា មួយ ប៉ា លះុ ដល់ ថ្ងៃទី ២៨ ក្រុម គ្រូពេទ្យ ជួយ អស់ ពី សមត្ថភាព ហេីយ ព្រោះ ១០០០០ នាក់ ទេីប តែ ជួប មួយ បែប នេះ នៅ ម៉ៅង ៧ កូន ក៏ ទៅ ឆ្ងាយ ពី ឪពុក រហូត។
សូម អំពាវនាវ ដល់ ក្រសួងសុខាភិបាល ជួយរក យុត្តិធម៌ ឲខ្ញំុ ផង ដេីម្បីកំុ ឲ គ្រោះ ថ្នាក់ ដល់
ប្រជាពលរដ្ជ ដទៃ ទៀត ៕

 

ប្រភព៖ Serey Dary

ស្តាប់មើលថា ឌុម កែវដា និយាយអ្វីខ្លះពីការប្រកួតជាមួយ ឃឹម ឌីមា ឆាប់ៗនេះ?

ឌុម កែវ ដែលជាកីឡាករគីឡូប្រកួតអន្តរជាតិ ឆាប់ៗខាងមុខនេះ លោកត្រូវជួបប្រកួតជាមួយកីឡាជើងខ្លាំង នាគខ្មៅ ឃឹម ឌីមា ដូច្នេះមុនការប្រកួតលោកបានប្រាប់ថាលោក មានសង្ឃឹមឈ្នះ ឃឹម ឌីមា ៧០% ដែរ ដូច្នេះបងប្អូនអាចមើលវីដេអូខាងក្រោមសម្រាប់ការសំភាសន៏ និង សម្តីផ្ទាល់របស់ ឌុម កែវដា តែម្តង:

https://www.youtube.com/watch?v=mZNeDh4yY_Y

ពុទ្ធោ​ខ្មែរ​អើយ​ខ្មែរ! ចាក់​សំលាប់​ខ្មែរគ្នាឯង ស្លាប់​ម្នាក់​នៅ​ខេត្ត​ច័ន្ទ​បុរី

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់  ដែល​ចូលទៅ​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែឈើ  នៅក្នុង​ប្រទេស​ថៃ​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម  ខណៈដែល​ជនរងគ្រោះ​ជាមួយនឹង មិត្ត​រួមការ​ងារ​ដែលជា​ខ្មែរ​ដូចគ្នា  បាន​ជួបជុំ​ផឹក​ស៊ី​បន្តិច​ប​ន្ទួ​ច​ហើយ​បាន​ទាស់សំដី​គ្នា​ទៅវិញទៅមក  រហូត​ឈានដល់​ការចាក់សំលាប់​គ្នាឯង​តែម្តង ។ យោងតាម​របាយការណ៍​របស់​ភាគី​ថៃ​ដែល​យើង​ទទួលបាន​គឺ  ហេតុ​ការ​នៃ​អំពើ​ឃាតកម្ម នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ យប់  ថ្ងៃទី ២៩  ខែឧសភា  ឆ្នាំ២០១៧  ត្រង់ ចំណុច​ក្នុង​បរិវេណ​ចំការ​មៀន​មួយកន្លែង  ស្ថិត​ក្នុងភូមិ៨  ឃុំ​ថាប់​ឆាង  ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី  ប្រទេស​ថៃ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម  ក្រុម​តម្រួត​ជំនាញ​ថៃ​បាន​ចុះ​ប្រតិបត្តិការ​ទៅកាន់ ទីតាំង​ខាងលើ  ដោ​យស​ង្គេ​ត​ឃើញថា  ជនរងគ្រោះ​ដែល​ដេកស្លាប់​នៅក្រោម​ដើម​មៀន​នោះ​មានឈ្មោះ សេ  ជា​ពលករ​ខ្មែរ  មក​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែឈើ  ជាមួយនឹង​កម្មករ ជាច្រើន​នាក់​ទៀត​ដែលជា​ជនជាតិខ្មែរ​ដូចគ្នា  ដោយ​នៅលើ​ខ្លួនប្រាណ​ផ្នែក​ខាងឆ្វេង មាន​ស្នាម​ចាក់​ដោយ​កាំបិត​ពាសពេញ​រាងកាយ  បណ្តាលអោយ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម។

ឯ​ជនបង្ក​ដែលមាន​គ្នា៣នាក់  ក៏បាន​គេចខ្លួន​បាត់អស់​ទាំងយប់  ដោយ​ឃាត​កម្មនេះ​បាន​កើតឡើង​ដោយសារតែ​ទំនាស់​ពាក្យសំដី​ក្នុងពេល​ផឹកស៊ី  នៅក្នុង​ចំការ​មៀន  រហូត​ឈានដល់​ការចាក់សំលាប់​គ្នា ។ ក្រោយពី​បានធ្វើ​ការសាកសួរ  និង​ស្រាវជ្រាវ​ទៅលើ​កម្មករ​ដទៃទៀត​រួចមក​ទើប​ដឹងថា ជនសង្ស័យ​ដែលជា​ឃាតករ​មានឈ្មោះ ១. អយ គឹម​សុន  ភេទ​ប្រុស  អាយុ២៥ឆ្នាំ ២. អយ ពិសិដ្ឋ  ភេទ​ប្រុស  អាយុ២៩ឆ្នាំ  និង៣. រេ​ត វីរៈ  ភេទ​ប្រុស  អាយុ១៩ឆ្នាំ ជន​ទាំង៣នាក់  ជា​ពលករ​ខ្មែរ​ដែល​ចូលមក​ធ្វើការ​ក្នុងប្រទេស​ថៃ​តាម​ច្រក​តំបន់​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក  ខេត្តបាត់ដំបង ។

ភ្លាមៗនោះដែរ  ក្រុម​តម្រួត​បាន​បោះដៃ​ទៅតាម​បណ្តា​កំលាំង​ដែល​ឈរជើង​ពី​ចំណុចកើតហេតុ  រហូតដល់​ខ្សែបន្ទាត់​ព្រំដែន  ស្រុក​ភ្នំព្រឹក  ទីបំផុត​ក៏ត្រូវ​ចាប់ខ្លួនបាន  ដោយ​បច្ចុប្បន្ន​ក្រុម​តម្រួត​ថៃ​ក៏បាន​ប្រគល់​ទៅ​អោយកំលាំង​ជំនាញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ឯ​សព​ក៏ត្រូវ​បាន​តម្រួត​កំពុង​ចាត់ចែង​រក​សាច់ញាតិ​ដើម្បី​បញ្ជូន​ចូលមក​កម្ពុជា​វិញ ក្នុងការ​រៀបចំ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ផ្តល់សិទ្ធដោយ: vd7news.com

ឡៅ ចិត្រា ជួប PHEACH NGEN, ឯ ថុល មករា ជួប KOEK KONG នៅសង្វៀន SeaTV

ឡៅ ចិត្រា កីឡាករមកពីក្លឹបឆ័ត្រយោង៩១១ ត្រូវប្រកួតជាមួយកីឡាករថៃ Peach Ngen, ឯ ថុល មករា មកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ប្រកួតជាមួយកីឡាករថៃ Koeun Kong នៅសង្វៀន SeaTV នារសៀលថ្ងៃសៅរ៍ ទី០៣ មិថុនា ខាងមុខនេះ ។ ឡៅ ចិត្រា គេវាយជាមួយកីឡាករថៃក្នុងគីឡូ ៥៧kg ។ ការប្រកួតនេះគេជឿថា ចិត្រា ប្រាកដជាអាចយកឈ្នះកីឡាករថៃនេះបាន ព្រោះចិត្រា គេជាជើងខ្លាំងមួយរូបក្នុងគីឡូ៥៧ ដោយគេធ្លាប់ប្រកួតអន្តរជាតិបាន២៣លើក ឈ្នះ១៩លើក ចាញ់២លើក និងស្មើ២លើក។ Peach Ngen នេះគេធ្លាប់មកវាយនៅស្រុកខ្មែរម្តងកាលពីឆ្នាំ២០១៥ ដោយវាយចាញ់ពិន្ទុកីឡាករ សៀវ ង៉ុយ ។

ចំណែក ថុល មករា ត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះ Koek Kong ដែលមិនធ្លាប់មកវាយនៅស្រុកខ្មែរទេដោយប្រកួតក្នុងគីឡូ៦៣,៥kg ។ ថៃម្នាក់នេះគេធ្លាប់ប្រកួតបាន ៨០លើក ឈ្នះ៦៥លើក ចាញ់១២លើក និងស្មើ៣លើក ។ ឯ ថុល មករាគេប្រកួតបាន៧៦លើក ឈ្នះ៦១លើក ចាញ់១៣លើក និងស្មើ២លើក ។ មករាគេមាន ផ្លែល្អ ចិត្តធំ ទិចនិចប្រកួតក៏មានពិសេសស្នៀតទាត់របស់គេ ។ តែមួយរយះនេះគេរាងធ្លាក់បន្តិចដោយសារគេបោះបង់ចោលសង្វៀនមិនសូវបានឡើងប្រកួតញឹកញាប់នោះទេ។ យ៉ាងណាយើងចាំមើលតើ ធន មករា អាចយកឈ្នះកីឡាករថៃនេះបានដែរឬទេ ?

v

ឃឹម ឌីម៉ា ជួប ឌុម កែវដា ចំនេកឯ ឆៃ សារ៉ា ជួប ហ្វានិមិត្ត ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ

ជើងខ្លាំង ឃីម ឌីម៉ា មកពីក្លឹបរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជួបជាមួយ ឌុម កែវដា មកពីក្លឹបម្កុដរាជសីហ៍ រីឯ ឆៃ សារ៉ា មកពីក្លឹបក្រសួងការពារជាតិ ត្រូវជួបកីឡាករថៃ ហ្វានិមិត្ត ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់ ៦៣,៥kg នៅសង្វៀន CNC ថ្ងៃទី០៣ មិថុនា ២០១៧ វេលាម៉ោង៦ល្ងាច ។ Continue reading ឃឹម ឌីម៉ា ជួប ឌុម កែវដា ចំនេកឯ ឆៃ សារ៉ា ជួប ហ្វានិមិត្ត ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ

កីឡាករ អ៊ុង វីរៈ និងត្រូវស្វាគមន៍កីឡាករ កងចាក់(ថៃ) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយក៏ជាការប្រកួតសងសឹកដែរ

គុនខ្មែរមិត្តភាពអន្តរជាតិ សង្វៀន K Cement ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កីឡាករ អ៊ុង វីរៈ និងត្រូវស្វាគមន៍កីឡាករ កងចាក់(ថៃ) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយក៏ជាការជួបគ្នាលើកទី២ ដែរ។ កីឡាករជើងខ្លាំង កងចាក់ ធ្លាប់ប្រកួតចាញ់កីឡាករ អ៊ុង វីរៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ដោយពិន្ទុហើយការជួបគ្នាម្តងនេះគឺជាការសងសករវាងអ្នកទាំង២ផងដែរ​! កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា ថាកីឡាករ កងចាក់នេះអាចសងសឹកបានដែរទេ ហើយកីឡាករ អ៊ុង វីរៈ អាចរក្សាដំណែងជាអ្នកឈ្នះបានទេ!! ហើយក្នុងថ្ងៃជាមួយគ្នានិងដែរកីឡាករ សុខទូ ក៏ត្រូវមានភារកិច្ចស្វាគមន៍កីឡាករ​ អានន់(ថៃ)ផងដែរ។ ផ្សាយផ្ទាល់នៅលើកស្ថាននីទូរទស្សន៍អាស៊ីអាគ្នេយ៍ ចាប់ពីម៉ោង៥:៣០នាទីដល់ម៉ោង៧យប់។

បញ្ចាក់កីឡាករ កងចាក់(ថៃ) នេះទើបតែប្រកួតគ្នាបានរង្វាន់ឡានមួយគ្រឿងថ្មីៗនេះផងដែរ ចឹងមានន័យថាកីឡាករ កងចាក់នេះសម្ថភាពមិនធម្មតាទេ!! សូមទស្សនាវីដេអូកាលជួបគ្នាកាលពីមុនទាំងអស់គ្នា៖

អ៊ុង វិរៈ Vs កងចាក់ (ថៃ) នេះជាវីដែអូកាលពីជួបគ្នាលើកមុន កាលពីថ្ងៃទី ១ សីហា ២០១៥ ពីរនាក់នេះនឹងជួបគ្នាម្តងទឿតនៅថ្ងៃសុក្រទី ២ មិថុនា ២០១៧ ម៉ោង ៥កន្លះល្ងាចកីឡាករថៃនេះដូចជាទើបតែឈ្នះឡានមួយគ្រឿងវិដេអូផ្សេងៗទៀត៖https://www.youtube.com/channel/UCIy-LFo9My8iixH3pPc6cTg

Posted by Fights Zone on Tuesday, May 30, 2017

នាយជឺម លើកគ្នាមួយភូមិ មកញាំបូហ្វេ ហើយចេញលុយផ្តាច់តែម្តង (វីដេអូ)

នាយចឺម ជាសមាជិកក្រុមកំប្លែងនាយពាក់មី ដែលមានប្រជាប្រិយខ្លាំងណាស់ សម្រាប់យុវវ័យ ហើយព័ត៌មានថ្មីៗដែលកំពុងល្បីនោះ គឺនាយ ចឺម បានទទួលកាដូរធំមួយពីប៉ាធម៌ គឺឡានទំនើបមួយគ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។

ស្រាប់តែយប់មិញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៧ នាយ ចឺម បាននាំបងប្អូន ពុកម៉ែ ពូមីង មួយភូមិតែម្ដង មកញ៉ាំអាហារប៊ូសហ្វេ ពិតជាសប្បាយរីករាយខ្លាំងណាស់។

ទង្វើនេះពិតជាគួរអោយសរសើរមែនទែន សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព: khmernews25.com

មកអស់ពីភូមិតែម្តង គ្រួសារ នាយ ចឺម 💕❤️❤️🙏🙏

Posted by Jerm Ctn on Monday, May 29, 2017

ឈ្មួញទិញសត្វគោក្របីឈឺ មកកាប់លកអោយពលរដ្ធបរិភោគ តែត្រូវ…

(កំពង់ធំ)៖ ក្នុងរយៈពេលថ្មីៗនេះមានព័ត៌មានថា ក្រុមឈ្មួញបានចុះទៅប្រមូលទិញសត្វគោ ក្របី ដែលកំពុងមានជម្ងឺ និងស្លាប់ជាច្រើនក្បាល នៅភូមិច្រម៉ាស ឃុំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីយកទៅកាប់លក់ឲ្យប្រជាពលរដ្ឋដើម្បីបរិភោគ ដែលអាចធ្វើឲ្យមានការប៉ះពាល់ សុខភាពខ្លាំងណាស់។ នេះតាមមេភូមិនៅក្នុងតំបន់កើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកមេភូមិច្រម៉ាស ក្នុងឃុំសំបូរណ៍ បានប្រាប់ថា រយៈពេលជិត១០ថ្ងៃនេះ មានសត្វគោចំនួន៦ក្បាល និងក្របីចំនួន២០ក្បាល បានងាប់ ហើយសត្វដែលកំពុងមានជម្ងឺលក់ចេញមានចំនួន៣៥ក្បាល។

លោកមេភូមិ បាននិយាយបន្តទៀតថា «អ្នកមកប្រមូលទិញសត្វឈឺ និងងាប់ទាំអស់នេះ ជាឈ្មួញរកស៊ីគោ ក្របី មកពីភូមិកំពង់ក្របៅ បានមកសហការជាមួយ និងឈ្មួញដុះស្លែម្នាក់ ប្រចាំស្រុកប្រាសាទសំបូរ ដែលគេស្គាល់ឈ្មោះថា ហ៊ុន ថាន រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលធ្លាប់លឺល្បីតៗគ្នាថា ខាងទិញគោ ក្របី ដែលងាប់វះយកសាច់ទៅលក់នៅទីរួមខេត្ត គឺនៅផ្សារកំពង់ធំតែម្តង»។

ជុំវិញបញ្ហានេះ លោក ចាន់ បញ្ញាវ័ន្ធ ប្រធានការិយាល័យបសុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យថា ក្រោយពីទទួលដំណឹង មានសត្វគោ ក្របី ងាប់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅភូមិខាងលើ លោក និងក្រុមការងារបានចុះភ្លាម បានពន្យល់ណែនាំដល់ ប្រជាពលរដ្ឋ ឲ្យយកសត្វគោ ក្របីដែលមានជម្ងឺ ដាច់ដោយឡែកពីសត្វមិនមានជម្ងឺ ហើយយើងនឹងបន្តព្យាបាលទៅទៀតព្រោះជម្ងឺនេះ យើងព្យាបាលជាទេ។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំចិញ្ចឹមសត្វលែងពាសវាលពាសកាល ហើយឲ្យបងប្អូនចូលរួមយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន និងសូមឲ្យអាជ្ញាធរស្រុកជួយទប់ស្កាត់ ក្នុងការចែកចាយសត្វ ដែលមានជម្ងឺ ហើយលោកនឹងចាត់វិធានការ ត្រួតពិនិត្យតាមសត្វឃាតដ្ឋានទាំងអស់ និងតាមទីផ្សារ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា សត្វគោ ក្របី ដែលបានងាប់នោះ គឺងាប់យូរថ្ងៃហើយ ហើយរូបលោកក្នុងនាមជាប្រធាន គណៈបញ្ជាការឯកភាពស្រុក ក្រោមការណែនាំពីអភិបាលខេត្តលោក សុខ លូ បានចាត់ឲ្យជំនាញជាបន្ទាន់ ចុះព្យាបាល និងចាត់ឲ្យសមត្ថកិច្ចទាំងអស់ ធ្វើការត្រួតពិនិត្យលើរថយន្ត ឬម៉ូតូដែលសង្ស័យថា មានការដឹកសាច់ចេញពីភូមិ៕

ប្រភព: FreshNews

 

កូន​ឈាមខ្មៅ ​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ឪពុក​បង្កើត

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី ហិង្សា​ដេញ​កាប់​ឪពុក​,​ គំរាម​ដុត​ផ្ទះ​និង​ម៉ូតូ​កាលពី​ថ្ងៃទី២៩ ឧសភា ២០១៧ វេលា​ម៉ោង​ប្រហែល​១០​ និង​១០​នាទី​នៅ​ចំណុច​​បុរី​សុខសាន្ត ផ្ទះ​លេខ​៩E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ញឹក សុផាន់​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ​9 E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវបាន​ជនរងគ្រោះ​នាំខ្លួន​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​បន្ត​។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ ញឹក សូផាត​ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មុខរបរ មន្ត្រី​ចូលនិវត្តន៍ មាន​ទីលំនៅ​ផ្ទះ​លេខ​9 E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​រលាត់​ចេញឈាម​តិចៗ​លើ​ខ្លួន ក្រោម ក្លៀក​ខាងស្តាំ​។​

ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩ ឧសភា ២០១៧ វេលា​ម៉ោង​ប្រហែល​១០ ​និង​១០​នាទី ជនរងគ្រោះ​ជា​ឪពុក​របស់​ជនសង្ស័យ ដោយ​កន្លងមក​ជនសង្ស័យ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន ហើយ​ក៏បាន​ធ្លាប់ប្រើ​អំពើហិង្សា​អុកឡុក​ក្នុងផ្ទះ​ជាច្រើនលើក​។

លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​យក​កាំ​បិ​ត​ប៉័ង​តោ​ដេញ​កាប់​ប្អូន ​និង​ជនរងគ្រោះ​ជា​ឪពុក​នៅក្នុង​ផ្ទះ​លេខ​៩E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជន​បាន​គំរាម​ដុត​ម៉ូតូ​និង​ផ្ទះ​ថែមទៀត ធ្វើឱ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​អ្នកជិតខាង​។ ពេលនោះ​ជនរងគ្រោះ​ជា​ឪពុក បានមក​ដាក់ពាក្យ​បណ្តឹង និង​ចាប់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​ប៉ុស្តិ៍​ចោមចៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន បញ្ចូនទៅ​កាន់​ផ្នែក​ជំនាញ ដើម្បី​បន្ត​អនុវត្តតាម​នីតិ​វិធីច្បាប់៕​

ប្រភព: khmeread.com