មិន​នឹកស្មាន​…ថាខ្ទើយជាឃាតករដល់​សាហាវ​ព្រោះ​តែរឿង​…

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិធ្ងន់ខេត្តស្ទឹងត្រែង បានធ្វើការចាប់ខ្លួនឃាតករខ្ទើយបានហើយ ក្រោយពេលស្រាវជ្រាវរកកន្លែងលាក់ខ្លួន របស់ឃាតករឃើញ ដោយប្រើរយះពេលជាង៤៨ម៉ោង ។ Continue reading មិន​នឹកស្មាន​…ថាខ្ទើយជាឃាតករដល់​សាហាវ​ព្រោះ​តែរឿង​…

​ជន​ជាតិ​អូស្ត្រា​លីអាយុ៦១ឆ្នាំ ហៅស្ត្រីម្នាក់ទៅវ៉ៃសិច៣ម៉ោងចេញមកវិញខាងស្រីទន់ជង្គង់ទៅពេទ្យ

ខេត្ត​បាត់​ដំបង៖ បុរស​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ នៅ​ក្នុង​ហាង​ម៉ាស្សា​​មួយ​កន្លែង​​ក្នុង​​ភូមិ​ព្រែក​មហា​ទេព​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​បន្ទាប់​ពី​មាន​នារី​ម៉ាស្សា​ម្នាក់​ប្តឹង​សមត្ថ​កិច្ច​ថា បាន​ចាប់​រំលោភ​នាង​រហូត​ស្ទើរដើរ​មិន​រួច​ ។

បុរស​ជន​ជាតិ​អូស្ត្រា​លី​នោះ​ឈ្មោះ​រ៉ូប៊ីត ភិធ័រ​រ៉ូឆត់ អាយុ​៦១​ឆ្នាំ​ ។ បុរស​នេះ​អះ​អាង​ថា ខ្លួន​​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ UBB និង​នៅ​ ACD ក្នុង​ក្រុង​បាត់​ដំបង​ដែល​ចូល​មក​​ប្រទេស​កម្ពុជា​៣​ឆ្នាំ​ហើយ។ រី​ឯ​នារី​ម៉ាស្សា​ឈ្មោះ​អ៊ុត នីតា ហៅ​ផាន់​ណា អាយុ​២៧​ឆ្នាំ បម្រើ​ការ​ក្នុង​ហាង​ម៉ាស្សា​យី​ហោ៩៩៩ ក្នុង​ភូមិ​-ឃុំខាង​លើ ។

សមត្ថ​កិច្ច​និយាយ​ថា បុរស​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​​ត្រូវ​ចាប់​ខ្លួន​ក្នុង​ហាង​ម៉ាស្សា​ខាង​លើ​ដោយ​សារ​តែ​បុរស​នេះ​ត្រឡប់មក​អុក​ឡុក​ហាង​ម៉ាស្សា​នេះ​ជា​ថ្មី​ ក្រោយ​ពី​នាំ​នារី​រង​គ្រោះ​យក​ទៅ​រំលោភ​នៅ​ផ្ទះ​​របស់​ខ្លួន​នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ។ បុរស​នេះ​​បាន​មកចចារហៅ​នាង​​ទៅ​ម៉ាស្សា​នៅ​​ផ្ទះ​តាំង​ពី​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែលក្នុង​តម្លៃ​១០​ដុល្លារ​ ប៉ុន្តែ​ពេល​​នាំ​នាង​ទៅ​ដល់​បុរស​នេះ​មិន​បាន​ឱ្យ​នាង​ម៉ាស្សា​ទេ បែរ​ជា​បង្ខំ​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង​រហូត​នាង​ទ្រាំ​លែង​បាន​ក៏​រត់​ចេញ​ក្រៅ​ផ្ទះ​ទាំង​ខ្លួន​អាក្រាត​ដែល​ដើរ​ស្ទើរ​មិន​រួច​។
> មិន​តែ​ប៉ុណ្ណោះ​បើ​តាម​ចម្លើយ​​របស់​នារី​រង​គ្រោះថា បុរស​អូស្ត្រា​លី​នេះ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ថត​សកម្ម​ភាព​ពេល​ចាប់​រំលោភ​ទៀតផង​ ៕

ប្រភព៖ phnompenhthmey.net

ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់

ខេត្តក្រចេះ៖ នៅវេលា​ម៉ោង1និង30នាទី​ថ្ងៃទី3ខែមិថុនា ឆ្នាំ2017 ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ចាស។ ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​មាន​ករណី​មនុស្សឃាត​មួយ​កើតឡើង​បង្កដោយ​ឈ្មោះ​សិ​ុ​ន សុខ​ណេង​ភេទ​ប្រុស​អាយុ32ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ស្ទឹង​ជ​យ័​ឃុំ​គង​ជ័យ​ស្រុក​អូររាំងឪ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​យក​កាំភ្លើង​កែឆ្នៃ(កាំភ្លើង​ឆ្នុក​បុក​រំសេវ​និង​គ្រាប់កង់)បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ឌី ស៊ីថា​ន​ ភេទ​ប្រុស​ អាយុ35ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ពាមជីលាំង​ឃុំ​ពាមជីលាំង​ស្រុក​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​ចំពោះ​ចំនួន4កន្លែង​បណ្ដាល​អោយស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ។ Continue reading ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់

ស្លុតចិត្តខ្លាំងណាស់… មេ​ប៉ុស្តិ៍នគរបាល​មួយរូប​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ឃាតករ​សម្លាប់​ពេល​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ

​ខេត្ត​ត្បូងឃ្មុំ ៖ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ អោយ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា លោក​អនុសេនីយ៍ទោ សេង សុខ​កែម នាយប៉ុស្តិ៍​វាល​ម្លូរ ស្រុក​ពញាក្រែក បាន​ពលី​ជិវិត​ក្នុង​ជន្មាយុ ៤៥ឆ្នាំ កាលពី​ម៉ោង១០យប់​ថ្ងៃទី០២មិថុនា ២០១៧ ក្នុងខណៈ​លោក​កំពុង​ដឹកនាំ​សហការី​ចេញ​ល្បាត​នៅ​ភូម​សាស្ត្រ​ភូមិ​ច្រាប ។ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​កាប់​ផ្តាច់​បំពង​ក និង មុខ​ចំនួន២ដាវ ហើយ​ជនល្មើស​ក៏ត្រូវ​កម្លាំង នប ចាប់បានភ្លាមៗនោះដែរ ។ សព​ត្រូវបាន​ក្រុមគ្រួសារ​សំណូមពរ​យកទៅ​កាន់​ស្រុកកំណើត​នៅ​ភូមិ​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ត្រូវធ្វើ​ពិធី​បញ្ចុះសព​នៅ​រសៀល​ថ្ងៃំ៣/៦/១៧នេះ ។ Continue reading ស្លុតចិត្តខ្លាំងណាស់… មេ​ប៉ុស្តិ៍នគរបាល​មួយរូប​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ឃាតករ​សម្លាប់​ពេល​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ

ស្រ្តីរងគ្រោះម្នាក់ត្រូវបានជនសង្ស័យកាប់​ជា​ច្រើន​កាំបិត សូម​ឲ្យ​សមត្ថកិច្ច​ ជួយ​រក​យុត្តិធម៌​ ខណៈ​ដែលជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​

កំពង់ចាម​៖ ជម្លោះ​ដោយ​ពាក្យ​សម្ដី​ រហូត​ប្រែក្លាយ​​ទៅ​ជា​អំពើ​ហិង្សា​ ដែល​ស្ត្រី​ម្នាក់​ត្រូវ​គូរ​ភាគី​ទំនាស់​ ប្រើ​កាំបិត​ប៉័ងតោ​កាប់​ប្រហារ​ បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ជន​បង្ក​បាន​រត់​គេចខ្លួនបាត់​។

ដោយ​ទទួល​ការ​សង្គ្រោះ​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ខេត្តកំពង់ចាម​ រហូត​ដល់​ថ្ងៃ​ទី​១​ ខែ​មិថុនា​នេះ​ ​ស្ត្រី​រងគ្រោះ​បាន​ធូរស្បើយ​បន្តិច​ហើយ​ តែ​ជន​ដៃដល់​មិន​ទាន់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅឡើយទេ​ ដូច្នេះ​ស្ត្រី​រងគ្រោះបាន​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង​។ Continue reading ស្រ្តីរងគ្រោះម្នាក់ត្រូវបានជនសង្ស័យកាប់​ជា​ច្រើន​កាំបិត សូម​ឲ្យ​សមត្ថកិច្ច​ ជួយ​រក​យុត្តិធម៌​ ខណៈ​ដែលជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​

ទៅ​ឆក់​ត្រី​បែ​ជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់ពី​ទំនេរ បាន​ឆ្លៀត​រាយ​ខ្សែភ្លើង​យកទៅ​ឆក់​ត្រី​ក្នុង​ស្រែ ក្បែរ​ផ្ទះ តែ​ជា​អកុសល ភ្លាត់ស្នៀត ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​ប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ក្នុងភូមិ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ វាលស្រែ​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ ភូមិ​ស្វាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ ។ Continue reading ទៅ​ឆក់​ត្រី​បែ​ជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

K01 រងការរិៈគន់តោងចាប់ម៉ូតូ ហើយចោទថាគេបុក ( មានវីដេអូ)

K01 ជាប្រធានក្រុមតំណាងរបស់កំលាំងមនុស្សធម៌ ដែលតែងតែបង្ហាញមុខលើដងផ្លូវសាធារណៈ កកស្ទះផ្សេងៗ បង្ហោះវិដេអូសកម្មភាពការងារសង្គមតាមការយៈការជួយសម្រួល ចរាចរណ៍លើដងផ្លូវ ជំនួសប៉ូលីស និងចាប់ឡានម៉ូតូដែលបានបញ្ច្រាស់លើដងផ្លូវ អោយត្រលប់វិញ ពេលនេះលោកកំពុងទទួលរងការរិះគន់យ៉ាងចាស់ពីសំណាក់អ្នកមិនគាំទ្រលោក មួយចំនួនធំ ដោយចោទថា គាត់បានបំពានលើការងារសមត្តកិច្ច ហើយធ្វើលើសព្រំដែន ក្នុងនាមជាអ្នកជួយសម្រួលការងារសង្គម ។ Continue reading K01 រងការរិៈគន់តោងចាប់ម៉ូតូ ហើយចោទថាគេបុក ( មានវីដេអូ)

អាណិតណាស់! អូនតូចត្រូវ ពេទ្យគន្ធៈបុប្ផា ថាជាតិពុលដោយសារ ប្រើថ្នាំលើសកំរិត…

សេចក្ដីជូនដំណឹង ថ្ងៃមួយក្មួយខ្ញំុបានក្ដៅ ខ្លួន រាក ថ្ងៃទី១ ឪពុក ខំ នាំ កូន ទៅ ពេទ្យ ឈ្មោះ ឃ្លី និច សុខ ចិត្ត ថ្ងៃ ទី១ កូន គ្រាន់ តែ ឈឺ តិច តួច សោះ តែ កូន នៅ លេង ហ្គេម បាន ហេីយ និយាយ ជា មួយ បា៉ បាន និយាយ ប្រាប់ ប៉ា ថា ឈឺ ពោះ កូន នៅ ដេីរ បាន ស្រស់ បំព្រង បា៉ ក៏ បញ្ជាក់ ប្រាប់ ពេទ្យ បន្ថែម ពី អាការៈ បែប និង ឯង ពេទ្យ ចាប់ ផ្ដេីម ធ្វេី តេះ ឈាម មួយ សន្ទុះ ក្រេាយ មក ពេទ្យ ប្រាប់ ថា កូន រលាក ពោះ វៀន ពេទ្យ បាន ដាក់ សារ៉ូម ហេីយ ដាក់ ថ្នាំ សុល ហេីយ ច្រក ថ្នាំ ៤ម៉ោង ម្តង ធ្វេី បែប នេះថ្ងៃ ទិី១ កូន ងងុយ ដេក តែ នៅ តែ ឈឺ ពោះ កូន ឥត ញាំុ អី សោះ ថ្ងៃ ទី២ កូន កាន់ តែ ងងុយ ដេក ខ្លាំង លះុ ដល់ ម៉ៅង ៤ ជិត ភ្លឺ ថ្ងៃ ទី២ ឪពុក ភ័យ ឪពុក បារម្មណ៍ សំុ គ្រូ ពេទ្យ ចេញ តែ គ្រូ ពេទ្យ និយាយ នេះ ជា អារម្មណ៍ ឪពុក បែបនេះ តែ ឪពុក ឆ្លេីយ តប ទៅ ពេទ្យ ថា បាត គឺ ខ្ញំុ បារម្មណ៍ ពី កូន មែន។

ព្រោះ ថា កូន ចាប់ ដាក់ សារ៉ូម កូន ដេក រហូត មិន ចង់ និយាយ ជា មួយ បា៉ សោះ លះុ ដល់ ម៉ោង ៤ ជិត ភ្លឺ គ្រូពេទ្យ បានលួង កូន ឲ កូន ញាំុ បបរ អស់ មួយ ចានកូន ញាំុ ទាំង ងងុយ ដេក ពេល ញាំុ បបរ ហេីុយ ឪពុក គិត លុយ ឲពេទ្យ ហេីយ ម៉ោង ៥ ជិត ភ្លឺ បាន ចេញ ពី ពេទ្យ តែឪពុក យក កូន មក ផ្ទះ សិន ចាំ បង ស្រី មក ពី ផ្សារ សិន ចាំ ទៅ ពេទ្យ គុន្ធបុប្ផា។


ពេល នោះ កូន បាត់ រាក ហេីយ តែ កូន ងងុយ ដេក ខ្លាំង ជាង មុន ទៀត ឪពុក ដេក ក្បែរកូន រហូត មេីល សភាព កូន រហូត ទាំងឪពុក អត់ ងងុយ ២ យប់មក ហេីយ លះុ ដល់ ម៉ោង ១២ ថ្ងៃ ត្រង់ ឪពុក នាំកូន ទៅ ពេទ្យ គុន្ធបុប្ផា នៅ ថ្ងៃទី២៥ ខែ ឱសភា ឆ្នាំ២០១៧ ពេទ្យ បាន ធ្វេី តេះឈាម ពេទ្យ ប្រាប់ ថា កូន គ្រុន ឈាម តែសំខាន់ កូនមាន ជាតិ ពុល ខ្លាំង រហូត ដល់ ១៨៥០០ ដោយ សារ តែ ថ្នាំ លេីស ចំណះុ ពេល នោះ ពេទ្យ គុន្ធបុប្ផា បាន យក ចិត្ត ទុក ដាក់ ជួយ កូន ខ្លាំង ដែរ ប៉ុន្តែ អនិចារ្យ កូន មាន ជាតិ ពុល ច្រេីន ពេក នេះមក ពី ឃ្លីនិច សុខចិត្ត ព្យាបាល កូន ទាំង ភាព ល្ងីល្ងេី ។ ជាតិ ពុល នោះ បណ្តាល ឲ កូន ប្រកាច់ សន្លប់ បាត់ បង់ ស្មារតី កូន ខូច ថ្លេីម ហេីម ខួរ ក្បាល សីុ ដល់ សួត សីុ ដល់ តំរ៉ង នោម ៣យប់ ៣ថ្ងៃ ឪពុក មេីល កូន មិន ញាំុ មិន ដេក ឪពុក ចេះ តែ ហៅ កូន កំុ ដេក យូរ ពេក ក្រោក ឡេីង កូន មក លេង ជា មួយ ប៉ា លះុ ដល់ ថ្ងៃទី ២៨ ក្រុម គ្រូពេទ្យ ជួយ អស់ ពី សមត្ថភាព ហេីយ ព្រោះ ១០០០០ នាក់ ទេីប តែ ជួប មួយ បែប នេះ នៅ ម៉ៅង ៧ កូន ក៏ ទៅ ឆ្ងាយ ពី ឪពុក រហូត។
សូម អំពាវនាវ ដល់ ក្រសួងសុខាភិបាល ជួយរក យុត្តិធម៌ ឲខ្ញំុ ផង ដេីម្បីកំុ ឲ គ្រោះ ថ្នាក់ ដល់
ប្រជាពលរដ្ជ ដទៃ ទៀត ៕

 

ប្រភព៖ Serey Dary

កូន​ឈាមខ្មៅ ​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ឪពុក​បង្កើត

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី ហិង្សា​ដេញ​កាប់​ឪពុក​,​ គំរាម​ដុត​ផ្ទះ​និង​ម៉ូតូ​កាលពី​ថ្ងៃទី២៩ ឧសភា ២០១៧ វេលា​ម៉ោង​ប្រហែល​១០​ និង​១០​នាទី​នៅ​ចំណុច​​បុរី​សុខសាន្ត ផ្ទះ​លេខ​៩E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ញឹក សុផាន់​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ​9 E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវបាន​ជនរងគ្រោះ​នាំខ្លួន​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​បន្ត​។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ ញឹក សូផាត​ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មុខរបរ មន្ត្រី​ចូលនិវត្តន៍ មាន​ទីលំនៅ​ផ្ទះ​លេខ​9 E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​រលាត់​ចេញឈាម​តិចៗ​លើ​ខ្លួន ក្រោម ក្លៀក​ខាងស្តាំ​។​

ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩ ឧសភា ២០១៧ វេលា​ម៉ោង​ប្រហែល​១០ ​និង​១០​នាទី ជនរងគ្រោះ​ជា​ឪពុក​របស់​ជនសង្ស័យ ដោយ​កន្លងមក​ជនសង្ស័យ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន ហើយ​ក៏បាន​ធ្លាប់ប្រើ​អំពើហិង្សា​អុកឡុក​ក្នុងផ្ទះ​ជាច្រើនលើក​។

លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​យក​កាំ​បិ​ត​ប៉័ង​តោ​ដេញ​កាប់​ប្អូន ​និង​ជនរងគ្រោះ​ជា​ឪពុក​នៅក្នុង​ផ្ទះ​លេខ​៩E0 ផ្លូវ​បេតុង ភូមិ​សង្កាត់​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជន​បាន​គំរាម​ដុត​ម៉ូតូ​និង​ផ្ទះ​ថែមទៀត ធ្វើឱ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​អ្នកជិតខាង​។ ពេលនោះ​ជនរងគ្រោះ​ជា​ឪពុក បានមក​ដាក់ពាក្យ​បណ្តឹង និង​ចាប់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​ប៉ុស្តិ៍​ចោមចៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន បញ្ចូនទៅ​កាន់​ផ្នែក​ជំនាញ ដើម្បី​បន្ត​អនុវត្តតាម​នីតិ​វិធីច្បាប់៕​

ប្រភព: khmeread.com

 

ជនជាតិវៀតណាម៣នាក់ ត្រូវ​កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួន ដោយមូលហេតុ…..(មាន​វីដេអូ​)

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង១៧និង៤០នាទីក្រោយពីបានបើកការស្រាវជ្រាវរួច កំលាំងជំនាញអធិការដ្ឋានស្សីបានធ្វើសហការ ប៉ុស្តិរដ្ឋបាលស្វាយប៉ាកបានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចលំ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖

១.ឈ្មោះ ង្វៀង វាំងសាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាដក(ជួញដូរគ្រឿងញៀន)។២.ឈ្មោះយ៉ូក កុងភឿង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរកម្មករ (ប្រើប្រាស់គ្រឿងញៀន)។៣.ឈ្មោះលី រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរលក់ដូរ (ប្រើប្រាស់គ្រឿងញៀន)។សំភារះដកហូតរួមមាន៖១.ក្រាមព៌ណសថ្លាចំនួន០២កញ្ចប់។២.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅចំពោះមុខ កំលាំងជំនាញរបស់អធិការដ្ឋានឬស្សីកែវ កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

ផ្តល់សិទ្ធដោយ: vd7news.com