កែវ រំចង់ នៅតែចង់សងសឹកកីឡាករ យ៉ត សែនក្លៃ

អ្នកលេងគុនខ្មែរចិត្តសឿង កែវ រំចង់ នៅតែចិញ្ចឹមចិត្តចង់ជួបតារា ThaiFight លំដាប់ A យ៉តសែនខ្លៃ ម្តងទៀត ប្រសិនបើអាច! មានប្រជាជនថៃមួយចំនួនបានស្ងើចសរសើរនឹងភាពអង់អាចខ្លាហានរបស់ កែវ រំចង់ ក៏មានអ្នកខ្លះទៀតសើចពេបជ្រាយថា ដូចយក់ពងមាន់ទៅជល់នឹងថ្មអញ្ចឹង។ Continue reading កែវ រំចង់ នៅតែចង់សងសឹកកីឡាករ យ៉ត សែនក្លៃ

ជ័យ ប៊ុនឈឿ ​ដេក​នៅ​កន្ទេល​ហុត​ទឹក​បបរ​ ព្រោះ​គ្មាន​លុយ​ដាក់​សេរ៉ូម​ និង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​

សិល្បៈ ៖ រយៈ​ពេល​៣៤​ឆ្នាំ​ដែល​លោក​ ជ័យ ប៊ុនឈឿ ​ដាក់​ចិត្ត​ និង​កាយ​ធ្វើ​ជា​អាជ្ញាកណ្ដាល​កម្មវិធី​ប្រដាល់​សេរី​ គឺ​លោក​ទទួល​បាន​តែ​កេរ្តិ៍ឈ្មោះ ​និង​កិត្តិយស​ទេ​ ប៉ុន្តែ​កម្រៃ​បាន​ពី​កម្លាំង​ញើស​ឈាម​ ដែល​លោក​ខិតខំ​ធ្វើ​ ដើម្បី​រក្សា​សិល្បៈ​ក្បាច់គុន​ខ្មែរ​ ជា​ច្រើន​ឆ្នាំមក​នោះ ​មិន​អាច​ជួយ​ឲ្យ​លោក​រស់នៅ​បាន​សុខ​ស្រួល​ទេ​ ផ្ទុយ​ទៅ​វិញ​ពេល​ធ្លាក់​ខ្លួន​ឈឺ ​លោកបែរ​ជា​គ្មាន​លុយ​ដាក់​សេរ៉ូម និង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ បាន​ត្រឹមតែ​ដេក​ហុត​ទឹក​បបរ​ជំនួស​ថ្នាំ​ទៅ​វិញ​។ ឯណា​ទៅ​តម្លៃ​នៃ​ការ​តស៊ូ ​លើ​សង្វៀន​៣៤​ឆ្នាំ​ ដើម្បី​ក្បាច់គុន​ខ្មែរ​ ? Continue reading ជ័យ ប៊ុនឈឿ ​ដេក​នៅ​កន្ទេល​ហុត​ទឹក​បបរ​ ព្រោះ​គ្មាន​លុយ​ដាក់​សេរ៉ូម​ និង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​

៣គូរនេះធានាថាកក្រើកសង្វៀនខារ៉ាបាវនៅថ្ងៃទី១៤ខាងមុខនេះ!!

ថ្ងៃអាទិត្យទី ១៤ ខែឧសភា ឆ្នាំ២០១៧ សប្តាហ៍នេះនៅសង្វៀនភេសជ្ជៈខារ៉ាបាវមានការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរហូតដល់ទៅ ៣ គូរនិង ៣ ជាតិសាសន៍គឺ កម្ពុជា-ថៃ និង នីសេរីយ៉ា ។ អ្នកប្រដាល់មកពីក្លឹប អាណាចក្រគុនខ្មែរ វង្សណយ នឹងត្រូវជួបជាមួយកីឡាករថៃ Lekkla Thana ក្នុងប្រភេទទម្ងន់ ៦៩គ.ក ចំណែក មុត ខ្លឹមខ្មៅ ជួបជាមួយកីឡាករថៃ Petch Marngkorn ក្នុងប្រភេទទម្ងន់ ៦៥គ.ក ខណៈ ១ គូទៀត កីទ្បាករជនជាតិ នីសេរីយ៉ា Emmanuel នឹងត្រូវសាកកណ្តាប់ជាមួយកីឡាករកម្ពុជា ម៉ា ឆៃម៉ូវ ។ Continue reading ៣គូរនេះធានាថាកក្រើកសង្វៀនខារ៉ាបាវនៅថ្ងៃទី១៤ខាងមុខនេះ!!

អតីតកីឡាករប្រដាល់ ជៀស ស្រួច បានជួបគ្រោះថ្នាក់ចរាចរណ៍នៅអ្នកលឿង

អតីត​អ្នក​ប្រដាល់​ ជៀស​ ស្រួច​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពី​ម៉ោង​៤ព្រឹក​មិញ​នេះ​ ដោយ​សារ​ងងុយ​ដេក​មួយ​ផាំង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ថ្ម​បែងចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ឡាន​​ខូចខាត​ពាក់​កណ្ដាល​ខាង​​មុខ​ជា​ដំណំ​ ប៉ុន្តែ​មិន​មាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ដល់​រូប​គេ​នោះ​ទេ។​ Continue reading អតីតកីឡាករប្រដាល់ ជៀស ស្រួច បានជួបគ្រោះថ្នាក់ចរាចរណ៍នៅអ្នកលឿង

ពេជ្រ សីហា ត្រូវទទួលភារៈកិច្ចស្វាគមន៍អ្នកលេងជង្គង់ ខ្វាន់អេក នៅថ្ងៃទី១៤ខាងមុខនេះ!

ជំនួប មឿន សុខហ៊ុច និង ឃុនក្រុងថេប ត្រូវលើកទៅប្រកួតនាថ្ងៃទី២១ខែឧសភា វិញ ដោយមូលហេតុ សុខហ៊ុច មានបញ្ហារបួសពេលប្រកួតនិង និវវ៉ាំងចាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទើបប្តូរអោយ ពេជ្រ សីហា ជាអ្នកទទួលភារៈកិច្ចស្វាគមន៍អ្នកលេងជង្គង់ ខ្វាន់អេក ក្នុងជំនួបមិត្តភាពអន្តរជាតិលើសង្វៀនសមរភូមិអ្នកប្រយុទ្ធនាថ្ងៃអាទិត្យ ទី១៤ ខែឧសភា នេះ។ Continue reading ពេជ្រ សីហា ត្រូវទទួលភារៈកិច្ចស្វាគមន៍អ្នកលេងជង្គង់ ខ្វាន់អេក នៅថ្ងៃទី១៤ខាងមុខនេះ!

ដូចជាខានឃើញ សែន រ៉ាដេត ឡើងសង្វៀនយូរហើយ តោះទស្សនារំលឹងការប្រកួតដែលជក់ចិត្តជាមួយនិងកីឡាករ ភេត ណាខ្លាំង!!

កីឡាករ សែន រ៉ាដេត គឺជាកីឡាករប្រដាល់វ័យក្មេងខ្លាំងមួយរូបប្រចាំប្រទេសកម្ពុជាយើង កីឡាករ រូបនេះមានអាយុ ២០ឆ្នាំ មានកម្ពស់ ១.៦៤ ម៉ែត្រ ទំងន់ ៥៤ គីឡក្រាម មកពីខេត្តកោះកុង ហើយប្រវត្តិប្រកួតបាន ៥២ដង ឈ្នះ៤៥ដង ចាញ់០៧ដង មិនដែលស្មើរ ធ្លាប់ផ្តួលគូរប្រកួតអោយសន្លប់និងបោះបង់ការប្រកួតបាន ១៤ដងប្រកួតចុងក្រោយផ្តួលកីឡាករ ឈូក ពីឈីត(ថៃ)អោយបោះបងការប្រកួតនៅទឹកទី៤ ជាកីឡាករដែលមកពីក្លឹប អប្សារាគុនខ្មែរ លោកគ្រូបង្ហាត់គឺលោកគ្រូ ឆ្លាមសរ និង លោកគ្រូ ផុន ផាន់ណា។ Continue reading ដូចជាខានឃើញ សែន រ៉ាដេត ឡើងសង្វៀនយូរហើយ តោះទស្សនារំលឹងការប្រកួតដែលជក់ចិត្តជាមួយនិងកីឡាករ ភេត ណាខ្លាំង!!