ថ្មីៗ ! នាយ ហុងដា ទ្រាំមិនបានឡាយវីដេអូទាមទារអោយអ្នកនាង ខ្មឹប សុំទោសចំពោះសម្ដីចោទប្រកាន់ទំព៍រដើម

មុននេះបន្តិចនាយហុងដា បានចេញវិដេអូ Live មួយភ្លាមៗ បាននិយាយរៀបរាប់ថាគាត់ទ្រាំមិនបាននឹងអតីតភរិយារបស់គាត់គឺនាងឃ្មឹប ដោយសារនាងឃ្មឹបបានចេញវិដេអូសំភាសន៍មួយបានប្រាប់ថាមូលហេតុដែលអ្នកនាងលែងលះនាយហុងដាដោយសារតែគាត់វក់នឹងល្បែង និងស្រី ទើបរស់នៅមិនចុះសំរុកនឹងគ្នា។ នាយហុងដា សូមកុំរម្លឹករឿងនេះទៀត ហើយអោយនាងឃ្មឹបចេញវិដេអូសូមទោស បើមិនដូច្នេះលោកនឹងរៀបរាប់ការពិតទាំងអស់។ សូមទស្សនាវិដេអូខាងក្រោមទាំងអស់៖


ទុក្ខជាន់លើទុក្ខ! ពេលនេះឪពុក ហុងដា កំពុងឈឺធ្ងន់ សម្រាកនៅមន្ទីរពេទ្យ!

ភ្នំពេញ៖ អ្វីៗបានប្រែប្រួលដោយនឹកស្មានមិនដល់ ត្រឹមមួយពព្រិចភ្នែកសោះតារាកំប្លែងលោកហុងដា បានបាត់បង់ប្រពន្ធជាទីស្រលាញ់ ដោយគ្មានថ្ងៃបានជួបគ្នាវិញនោះឡើយ។

ចំណែកឯកូនប្រុសវ័យ១៧ឆ្នាំវិញ ក៏ត្រូវជាប់ទោសនៅក្នុងពន្ធធនាគារព្រៃស.ទៀត ព្រោះតែរឿងក្តី «ឃាតកម្មគិតទុកជាមុន» ទៅលើម្តាយក្រោយរបស់ខ្លួន។

ទន្ទឹមនឹងនេះលោក ហុងដា ក៏បានជួបទុក្ខធំថ្មីមួយទៀត ដោយឪពុករបស់លោកពេលនេះកំពុងតែឈឺធ្ងន់សម្រាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង។

ជាក់ស្តែងលោកហុងដា បានប្រាប់ឱ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«ខ្ញុំបាទសូមបួងសួងដល់ទេវតា សូមលោកមេត្តាជួយឃុំគ្រងលោកមានគុណរបស់ខ្ញុំឱ្យឆាប់បានជាសះស្បើយឡើងវិញផង សាធុ សាធុ សាធុ»។

ពិតជាគួរឱ្យអាណិតលោកហុងដាណាស់ ទុក្ខមួយមិនទាន់ផុតផង ទុក្ខមួយទៀតក៏ចូលមកដល់។

តើមានអ្វីដែលឈឺចាប់ជាងនេះទៅទៀតនោះ?

ជូនពរឪពុកតារាកំប្លែងលោកហុងដា ឆាប់បានជាសះស្បើយពីជំងឺទាំងឡាយទាំងពួង ក្នុងពេលឆាប់ៗនេះ៕

ប្រភព: ខ្មែរឡូត

រូបភាព ឪពុក លោក ហុងដា កំពុងឈឺ

រូបខាងក្រោមជាប្រពន្ធលោក ហុងដា កាលនៅរស់

សម្រាប់អ្នកលេងបាល់សូមប្រយត្នកុំអោយដូច នាយគ្រឿន លេងបាល់ខុសបញ្ចេកទេសបែកច្រើនធ្នេរដូចគេកាប់

យើងសង្កេតឃើញថាបងប្អូន២នាក់ជាតារាកំប្លែងដែលកំពុងមានការគាំទ្រខ្លាំងពីរសំណាក់មហាជនគឺនាយ ពាក់មី និងនាយគ្រឿន តែងតែឆ្លៀតទំនេរពីសិល្បៈមកលេងកីឡាបាល់ទាត់ដើម្បីជាការកម្សាន្ត និងសុខភាព។ តែតារាកំប្លែងសំបូរវោហាសព្វនាយ គ្រឿន បានធ្វើអោយមហាជននៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមុខរបួសដោយសារតែការលេងបាល់ទាត់ ដោយយោងតាមគណនីហ្វេសប៊ុកផេកនាយ ពាក់ មី បានបង្ហោះថា៖ ប្អូនប្រុសខ្ញុំ តែតបាល់បុកក្បាលគ្នាបែកធំណាស់បងប្អូនអើយ។ ក្នុងនោះអ្នកលេងបណ្តាញសង្គមក៏សម្តែងការភ្ញាក់ផ្អើលដោយសារតែការលេងបាល់ដើម្បីសុខភាពតែបែរជាមករបួសបែបនេះ៕

ក្រោយ ខ្មឹប ចោទថា ហុងដា ញៀនល្បែងមានស្រី ពេលនេះ ហុងដា ផ្តាំទៅ ខ្មឹប វិញថា…

បន្ទាប់ពីភរិយាក្រោយរបស់នាយ ហុងដា បានស្លាប់រួចមក រហូតមកដល់ថ្ងៃនេះជាថ្ងៃបញ្ចប់បុណ្យ៧ថ្ងៃ របស់ភរិយារបស់លោកដែលធ្វើឡើងនៅក្នុងវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។ បន្ទាប់ពីជួបទុក្ខលំបាកទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយភរិយាក៏បានទទួលមរណៈភាព ចំណែកឯកូនប្រុសក៏ត្រូវជាប់គុក ពីបទមនុស្សឃាតទៀតនោះ យប់មិញនេះអ្នកនាង ខ្មឹប ដែលជាអតីតភរិយា នាយ ហុងដា បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ដោយសារតែនាយ ហុងដា ញៀនល្បែង និង មានស្រី និយាយមិនស្តាប់ទើបនាងសម្រេចចិត្តលែងលះ។

ដោយសាររឿងរ៉ាវនេះហើយ ទើបធ្វើអោយមហាជនជាច្រើនបកមកធ្វើការរិះគន់នាយ ហុងដា ទៅវិញ ហើយមុននេះបន្តិចក្រុមការងារ Khmer Note ក៏បានធ្វើការសម្ភាសន៍ទៅលើលោក ហុងដា ទាក់ទងនឹងរឿងរៀបចំពិធីបុណ្យនឹងការរៀបចំជីវិតរស់នៅ ដោយលោកបានបញ្ជាក់ថា លោកនឹងបោះបង់ចោល ខុនដូ មួយនោះ ហើយដើររកជួលផ្ទះដើម្បីរស់នៅជាមួយឪពុកម្តាយក្មេក។ ហើយទាក់ទងនឹងរឿងអ្នកនាង ខ្មឹប វិញ លោក ហុងដា បាននិយាយយ៉ាងខ្លីផ្តាំទៅកាន់ ខ្មឹប ថា៖ “យើងអាចកុហកគេបាន ប៉ុន្តែមិនអាចកុហកខ្លួនឯងបានទេ ហើយទុកផ្លូវខ្លួនសំរាប់ខ្លួនឯងទៅ កុំព្យាយាមបំផ្លាញអ្នកដទៃដើម្បីសេចក្តីសុខរបស់ខ្លួនឯងទៅ”។ តោះស្តាប់បទសម្ភាសន៍ជាមួយនាយ ហុងដា ទាំងអស់គ្នា៖

ស្នេហាមិនគិតពីរូបសម្បត្តិ! ស្រីៗកុំខូចចិត្តអីណា បងចយ មានស្នេហាហើយ !

តារាកំប្លែងសម្បុរសខ្មៅស្រស់ដែលទស្សនិកជនធ្លាប់ឃើញតាមរយៈការសម្ដែងឈុតឆាកកំប្លែងនោះគឺនាយ ចយ ថ្មីៗនេះបានបែកធ្លាយរូបភាពផ្អែមល្ហែមជាមួយនារីនៅឯសមុទ្រ ។ រូបភាពតារាកំប្លែងមិនដែលមានរឿងអាស្រូវរូបនេះត្រូវបានគេទម្លាយជាគូស្នេហ៍ហ្នឹងគ្នាព្រោះមើលទៅហាក់ដូចជាមានភាពស្និទ្ធស្នាលខ្លាំងណាស់។ ម្យ៉ាងវិញទៀតយោងតាមប្រភពរូបភាព (Kheng Ratanak) បានជូនពរថា៖ ​« កុំច្រណែននាយចយណា !ផ្អែមល្ហែមណាស់ ជូនពរអោយស្រលាញ់គ្នាដល់ចាស់កោងខ្នង» ចុះបងប្អូនមានអ្វីជូនពរគាត់ទេ ???

លោក ខេមរៈសិរីមន្ត នឹងបើកផលិតកម្មផ្ទាល់ខ្លួនបន្ទាប់ពីផុតកុងត្រាជាមួយផលិតកម្ម​​​សាន់ដេ

ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត ត្រូវបានកេទម្លាយថា ក្រោងដើរចេញពីផលិតកម្មសាន់ដេនៅពេលដ៏ខ្លីខាងមុខនេះ និងគ្រោងបើកដំណើរការផលិតកម្មផលិតបទចម្រៀងដោយខ្លួនលោកផ្ទាល់ផងដែរ។ Continue reading លោក ខេមរៈសិរីមន្ត នឹងបើកផលិតកម្មផ្ទាល់ខ្លួនបន្ទាប់ពីផុតកុងត្រាជាមួយផលិតកម្ម​​​សាន់ដេ

ជួយត្រេកអរផង!! ទីបំផុត នាង សុគន្ធា ​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​​ផលិតកម្ម​ធំ​១​​ហើយ

សូម​ចូលរួម​ត្រេកអរ អតីត​បេ​ក្ខ​នារី​នៃ​កម្មវិធី​លំដាប់​ពិភពលោក Cambodian idol រដូវ​កាល​ទី ២ នាង គ​ន្ធា ដែល​មហាជន​ស្គាល់យ៉ាង​ច្បាស់​តាមរយៈ​បទ «​ម៉ែ​» ពេលនេះ ​អាច​រក​ទ្រនំ​ជ្រកកោន​បាន​សមរម្យ​នឹង​គេ​ហើយ ។​ Continue reading ជួយត្រេកអរផង!! ទីបំផុត នាង សុគន្ធា ​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​​ផលិតកម្ម​ធំ​១​​ហើយ

ឈិន សុធា​រី ត្រៀម​បង្ហាញ…..!

​នេះ​ជា​លើកទីមួយហើយ ​ដែល ឈិន សុធា​រី ត្រៀម​នឹង​បង្ហាញ​មុខជា​លើកដំបូង ​នៅ​ស្ថានីយទូរទស្សន៍ MyTV ក្នុង​កម្មវិធី « ​ពេញចិត្ត​ឬ​អត់​» ។ ឈិន សុធា​រី បាន​ប្រាប់ថា ​ប្រសិន​បើមានឱកាស​ នាង​នឹង​ចូលប្រឡូក​ក្នុង​សិល្បៈ​ជាថ្មី​ម្តងទៀត ។​

ឈិន សុធា​រី ត្រៀម​ចូលរួម​នៅក្នុង​កម្មវិធី «​ពេញចិត្ត​ឬ​អត់​» ក្នុង​ទិវារំលឹក​គុណ​ម្តាយ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍​ទី ១៣ ខែឧសភា ខាងមុខ នេះ ។ ការបង្ហាញ​វត្តមាន​របស់ ឈិន សុធា​រី នៅ​លើក​កញ្ចក់​ទូរទស្សន៍​ជា​លើកដំបូងនេះ ក៏​ទទួលបាន​ការលើកទឹកចិត្ត​ពី​សំណាក់​មិត្តភក្តិ​ក្នុងហ្វេ​ស​ប៊ុ​ក​ ក៏ដូចជា​មិត្តភក្តិ​រួម​អាជីព​ផងដែរ ។ ចង់ដឹងថា ឈិន សុធា​រី នឹង​​និយាយ​រឿង​អ្វីខ្លះ ​ក្នុងនាម​ជា​ម្តាយ សូម​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​នៅ​ថ្ងៃទី ១៣ ខាងមុខនេះ ។

ឈិន សុធា​រី បាន​ផ្អាក​ពី​អាជីព​សិល្បៈ​ ជា​ពិ​សេស​អាជីព​ជា​ពិធី​ការិនី​អស់​មួយរយៈ មកហើយ ។ ប៉ុន្តែ​យ៉ាងណា ​នាង​នៅតែ​លេចមុខ ​នៅក្នុង​កម្មវិធីនានា​របស់​អ្នកសិល្បៈ ។ ជា​ពិ​សេស​ចុងក្រោយនេះ ឈិន សុធា​រី បាន​និយាយ​ថា បើ​មានឱកាស​នាង​នឹង​ចាប់យក​អាជីព​សិល្បៈ​ជាថ្មី ​ព្រោះថា ​នៅរស់ ក៏​ជា​អ្នកសិល្បៈ ​ស្លាប់ទៅ​ក៏​ជា​អ្នកសិល្បៈ​ដែរ ។

ចុងក្រោយ​នេះ ឈិន សុធា​រី កាន់តែ​ទទួលបាន​ការអាណិតអាសូ​រ​ពី​សំណាក់​មហាជន ​និង មិត្ត​រួម​អាជីព​ក្រោយពី​នាង​ត្រូវ​ស្វាមី​ លោក សុវណ្ណ មករា បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ សុំ​ចែកផ្លូវ​ជាមួយនាងជា​សាធារណៈ ។ ប៉ុន្តែ​យ៉ាង ណា ឈិន សុធា​រី បាន​អះអាងថា ​នាង​នៅតែ​ស្រឡាញ់​ស្វាមី​មិន​ចង់​បែកបាក់​នោះទេ ៕

ប្រភព: ខ្មែរឡូត

MV បទ “ដើរចេញដើម្បីសេរីភាពបង” សុខ ពិសី ចេញភ្លាមអ្នកមើលកប់…

ខណៈពេលដែលAudio បទចម្រៀង “ដើរចេញដើម្បីសេរីភាពបង” សុខ ពិសី កំពុងចាក់ដោតបេះដូងយុវវ័យជាច្រើនអោយទន្ទឹងរង់ចាំទស្សនា MV នៃបទថ្មីនេះ។ នៅក្នុងថ្ងៃនេះផងដែរ MV ដែលម្ចាស់បទកញ្ញា សុខ ពិសី សម្តែងជាមួយលោក មូល សុវណ្ណគិរី បានចេញជា Trailer ហើយ គឺមានអ្នកចូលទស្សនាកប់តែម្តង។

ប្រភព៖ Sunday Production


ហេតុអ្វីបានមនុស្សយើងកើតមកមានវាសនា ឬសំណាងខុសគ្នា?

ថ្វីបើយើងកើតមកមិនមានវាសនា ឬសំណាងដូចគ្នា ប៉ុន្ដែមិនមែនមានន័យថាវាសនា ឬសំណាងនោះជាអ្នកកំណត់ឲ្យយើងរស់នៅក្នុងភាពផ្សេងគ្នានោះទេ។ ផ្ទុយនោះ គឺវាជាបច្ច័យដែលធ្វើឲ្យយើងស្គាល់នូវអ្វីដែលយើងពុំទាន់បានជួប ស្គាល់ និងឆ្លងកាត់។ Continue reading ហេតុអ្វីបានមនុស្សយើងកើតមកមានវាសនា ឬសំណាងខុសគ្នា?